កូនៗមិននៅ Poh Nattawut និងភរិយា លេងសុទ្ធតែថើបគ្នាក្នុងអាងទឹក យ៉ាងរ៉ូមែនទិក

ថៃ៖ មួយរយៈនេះ គូស្វាមីភរិយា របស់តារាប្រុសស្រី លោក Poh Nattawut និង នាង Aey Pornthip កាន់តែបង្ហាញពីភាពផ្អែមល្ហែមជាមួយគ្នា បង្កើនភាពស្និទ្ធស្នាលនៅក្នុងគ្រួសារ ដែលធ្វើឲ្យចំណងស្នេហ៍របស់អ្នកទាំងពីរកាន់តែមានភាពស្អិតរមួតខ្លាំងឡើង។

ម៉្យាងវិញទៀត ថ្មីៗនេះ Poh ក៏បាននាំក្រុមគ្រួសាររបស់ខ្លួនទៅលំហែកាយនៅឯសមុទ្រ យ៉ាងសប្បាយរីករាយ ជាពិសេស អ្នកទាំងពីរស្រាប់តែបង្ហាញរូបភាពដ៏ផ្អែមល្ហែមមួយជាមួយនឹងភរិយារបស់ខ្លួន ដោយអ្នកទាំងពីរបានបង្ហាញកាយវិការដ៏រ៉ូមែនទិក នៅក្នុងអាងទឹក ដែលត្រូវគេថតបានតាមជញ្ជាំងកញ្ចក់ ព្រោះអ្នកទាំងពីរស្ទើរតែធ្វើឲ្យគេឯងលើសជាតិស្ករ ដោយបានឱបថើបគ្នានៅខាងក្រោមទឹក ផងដែរ។

ចំពោះរូបភាពដ៏ផ្អែមល្ហែមរបស់ប្ដីប្រពន្ធមួយនេះគូនេះ ក៏ត្រូវបានហ្វេនៗ រួមទាំងមិត្តៗនៅក្នុងវិស័យសិល្បៈ បានចូលមកសរសើរពីអ្នកទាំងពីរ បើទោះបីជា បានសាងគ្រួសារនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងមានកូនដល់ទៅ ២ នាក់ ថែមទៀត ប៉ុន្តែភាពផ្អែមល្ហែម និង សេចក្ដីស្រលាញ់ចំពោះគ្នា មិនមានភាពប្រែប្រួលអ្វីបន្តិចឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Poh Nattawut

Poh Nattawut

Aey Pornthip

Aey Pornthip

Poh និង ភរិយា ព្រមទាំងកូនៗទាំងពីរ

Poh និង ភរិយា នៅក្នុង អាងទឹក

Poh និង ភរិយា នៅក្នុង អាងទឹក

Related posts

Leave a Comment