រន្ធត់ណាស់ ! យកគ្រាប់បេ៤០ ទៅដុតម្តងអត់ផ្ទុះ ហើយក៏យកមកដំធ្វើជាក្បាលមេក្រូច្រៀងលេង មានអីផ្ទុះស្លា ប់ក្មេងចំនួន….

ខេត្តព្រះវិហារ​៖ នៅថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២០នេះ​ នៅភូមិស្រអែ​មខាងត្បូង​ ឃុំកន្ទួត​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ មានករណីផ្ទុះគ្រាប់បេ៤០​ ស្លា ប់ក្មេងអាយុ៤ឆ្នាំម្នាក់​ ក្មេង២នាក់រងរ បួ សនិងឪពុកក្មេង ស្លា ប់នោះក៏រងរ បួ សផងដែរ។

គ្រាប់បេ៤០នេះ​ ត្រូវបានបុរសជាឪពុកនោះកាលពី៣-៤ខែមុនបានរេីសយកមកដុតចោលតែមិនផ្ទុះ​ ហេីយក្រោយមកក្មេងក៏រេីសធ្វេីក្បាលមេក្រូច្រៀងលេង​ ហេីយយកមកដំលេងក៏ផ្ទុះតែម្តង។

ជាការពិតណាស់មាតាបិតាគ្រប់រូបបានដឹងហេីយ បានលឺហេីយ​ គម្បីយកចិត្តទុកដាក់ហាមក្មេងៗកុំឱ្យលេងគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះជាសំណល់ពីសង្គ្រាម​ ជាពិសេសពេលឃេីញគ្រាប់មីន​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ សុំរាយការណ៍ជាបន្ទាន់ដល់ប៉ូលីសមូលដ្ឋាន​ ឬអង្គភាពសុីម៉ាក់។ (សូមចូលរួមរំលែកមរណទុក្ខនិងសោកស្តាយចំពោះគ្រោះថ្នា ក់នេះ) ៕

Related posts

Leave a Comment