វៀតណាម ផ្អាកសកម្មភាពបាល់ទាត់យ៉ាំងទាន់ហន់ ក្រោយរកឃើញករណីឆ្លងថ្មីកូវីដ ១៩

ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលវៀតណាម (V-League 1) បានឈានមកដល់សប្តាហ៍ទី ១២ ហើយនឹងត្រូវប្រកួតនៅថ្ងៃទី ២៩ និង ៣០ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ ដោយមានអ្នកទស្សនាទៀតផង ។ ឆ្លងកាត់ ១១ ប្រកួតមកនេះ ក្លិប Sái Gon នៅឈរកំពូលតារាង ខណៈដែល Viettel នៅលេខ ២ ហើយ Than Quán Ninh នៅលេខ ៣ ហើយគ្រប់ការប្រកួតនានាតែងតែមានអ្នកចូលរួមទស្សនាមិនតិចជាមធ្យមចំនួន ៩ ពាន់នាក់ក្នុងមួយប្រកួត ។

ទោះបីជាបែនេះក្តី ការប្រកួតកីឡាករ និង សកម្មភាពជួបជុំនានារួមទាំងបាល់ទាត់ផងនោះ ត្រូវបានអជ្ញារធរប្រកាសផ្អាកសាជាថ្មី ក្រោយពីការរកឃើញករណីឆ្លងថ្មីនៅក្នុងប្រទេសវៀតណាម ទៅលើបុរសម្នាក់ដែលមិនបានឆ្លងកាត់ព្រំដែន និង ប៉ះពាល់ជាមួយអ្នកមានសញ្ញាកូវីដ ១៩ អ្វីបន្តិចឡើយ ។ ដោយនេះគឺជាហេតុផលដែលធ្វើឱ្យវៀតណាម បិទការជួបជុំសាជាថ្មី ។

គួរបញ្ជាក់ថា វៀតណាមមានករណីឆ្លងកូវីដ ១៩ កើនដល់ ៤២០ នាក់ហើយ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣៥០ នាក់ តែនៅមិនទាន់មានអ្នកស្លាប់ម្នាក់ឡើយ ពេលនេះវៀតណាមកំពុងតែភ័យបារម្ភទៅនឹងរលកទី ២ ដែលអាចនឹងមានការប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែការឆ្លងនៅក្នុងសហគមន៍ ៕

Related posts

Leave a Comment