គួរឱ្យក្នាញ់ ទើបតែជាង ៧ ខែសោះ ឆលី កូនប្រុស ឱក សុគន្ធកញ្ញា ចេះនោះចេះ! (វីដេអូ)

តាំងពីរៀបអាពាហ៍ពិពាហ៍ និង ទទួលបានកូនប្រុសដ៏គួរឲ្យស្រឡាញ់រួចមកនោះ តារាចម្រៀងជួរមុខ ឱក សុគន្ធកញ្ញា ហាក់កាន់តែទទួលបានការចាប់អារម្មណ៍ពីជីវិតគ្រួសាររបស់នាង ដោយនៅក្នុងនោះមហាជន និង អ្នកគាំទ្រជាច្រើន ក៏តែងតែចង់ដឹងពីជីវិតឯកជនដ៏មានសុភមង្គលរបស់តារារូបនេះផងដែរ ។

ម្យ៉ាងវិញទៀត អ្វីដែលកំពុងតែធ្វើឲ្យមហាជនលើកឡើងនោះគឺកូនប្រុសដ៏គួរឱ្យស្រឡាញ់របស់ ឱក សុគន្ធកញ្ញា ដែលមានអាយុទើបតែជាង ៧ ខែសោះ តែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ។ ជារឿយៗ ឱក សុគន្ធកញ្ញា តែងតែបង្ហោះរូបភាព និង វីដេអូរបស់កូនប្រុសនាងដែលមានឈ្មោះ អ៊ឹង បញ្ញាបុត្រ ហៅអូន ឆលី នៅលើផេកហ្វេសប៊ុកផ្ទាល់របស់នាង និង ផេករបស់អូន ឆលី ដែលទទួលបានការ like និង share យ៉ាងច្រើន ។

រូបភាព និង វីដេអូ ឆលី ជាច្រើនបានធ្វើឲ្យមហាជនអ្នកគាំទ្រក្នាញអើយសែនក្នាញ នូវសកម្មភាពរបស់កូនតូចរបស់ ឱក សុគន្ធកញ្ញា ដែលទើបតែមានអាយុជាង ៧ ខែសោះតែចេះនោះចេះ ។ សូម្បីតែប៉ុន្មានថ្ងៃមុនអ្នកម៉ាក់យក ឆលី ទៅកាត់សក់ក៏គ្មានរើអីបន្តិចចេះដូចមនុស្សធំ ហើយនៅពេលដែលយកទៅកម្សាន្តកន្លែងណាក៏ដោយ ក៏មើលទៅ ឆលី មិនធ្វើទុក្ខម៉ាក់ប៉ាទាល់សោះ ។ ម្យ៉ាងវិញទៀត បើនិយាយពីរូបរាងវិញកាន់តែក្រឺតទៀតនោះ គឺអាយុទើប ៧ ខែទេតែ ឆលី ដុះធ្មេញក្រោម និង មានគីឡូដល់ទៅជាង ១១ គីឡូឯណោះ ៕

តោះទៅមើលសកម្មភាព អូន ឆលី មើលថាតើចេះ និងគួរឲ្យខ្នាញ់យ៉ាងណា?

Related posts

Leave a Comment