យន្តហោះ Boeing 747 បន្សល់រូបស្នាមសត្វកង់ហ្គូរ៉ូលើមេឃយ៉ាងអស្ចារ្យ មុនពេលចូលនិវត្តន៍

យន្តហោះ Boeing 747 ដែល​ជា​យន្តហោះ​ចុងក្រោយ​របស់​ជើង​ហោះ​ហើរ Qantas បាន​ធ្វើ​ការ​លា​គ្នា​ជា​ចុងក្រោយ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ជាមួយ​ភាព​ច្នៃ​ប្រឌិត​ដ៏​ពិសេស​អស្ចារ្យ​មួយ ។

អ្នក​បើកបរ​ដ៏​ប៉ិន​ប្រសប់​នៃ​យន្តហោះ​នេះ បាន​ធ្វើ​ការ​ហោះហើរ​ដោយ​បន្សល់​ស្លាកស្នាម​លើ​អាកាសចេញ​ជា​​រូបភាព​សត្វ​កង់ហ្គូរ៉ូ មុន​ពេល​ខ្លួន​ចាកចេញ​ផុត​ពី​ទីក្រុង​ស៊ីដនី​ទៅ ។

យន្តហោះ​ខ្នាត​ធំ​មួយ​គ្រឿង​នេះ បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីក្រុង​ស៊ីដនី​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី ២២​កន្លង​ទៅ​នេះ ដោយ​ឆ្ពោះ​ទៅ​កាន់​វាល​ខ្សាច់ Mojave នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើ​ការ​ចូល​និវត្តន៍ ។

ការ​បន្សល់​ទុក​នៅ​រូបភាព​ដ៏​អស្ចារ្យ​នេះ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ស្ញប់ស្ញែង​ជា​ខ្លាំង ៕

Related posts

Leave a Comment