ចាំក្មេងស្រី Ella មុខស្រដៀង Jennie ទេ? ក្រៅពីមុខមាត់ស្អាតហើយ សមត្ថភាពក៏អស្ចារ្យមិនណយដែរ

បរទេស៖​ មហាជន​មួយ​ចំនួន ​ប្រាកដជា​នៅ​ចាំ​ក្មេង​ស្រី​ដែលមាន​មុខ​មាត់​ ស្រដៀងគ្នា​ជា​មួយ​ Jennie ក្រុម​ចម្រៀង​BLACKPINK រហូត​ធ្វើ​​ឲ្យមាន ក្រុម​​​អ្នក​គាំទ្រ​មួយ​ចំនួន​យល់​ច្រលំ​ថា​ពួកគេ​គឺ​ជា​បងប្អូនបង្កើត​ ​នឹង​គ្នា​ថែម​ទៀត​ផង​។

តាម​ពិត​ទៅ​ ក្មេង​ស្រ ​រូប​នេះ​មិន​មែន​ជា ​ប្អូន​ស្រី​របស់​Jennie នោះ​ទេ ​នាង​មានឈ្មោះ​Ella Gross អាយុ​១២​ឆ្នាំ។ បច្ចុប្បន្ននេះ​Ella ក៏ជា​តារា​បង្ហាញ​ម៉ូត ​កុមារ​ដ៏ល្បី​មួយ​រូប​មិនមែន ​ដោយ​សារ​តែ​រូប​សម្រស់​របស់​នាង ​​តែ​មួយ​មុខ​នោះ​ទេ តែ​ក្មេង​ស្រី​រូប​នេះ ​ក៏​មាន​ដុង​សិល្បៈ ខាង​ផ្នែក​ដើរ​បង្ហាញ​ម៉ូត​នេះ យ៉ា​ងគួរ​ឲ្យ​សរសើ​រ​ផង​ដែរ។

ជាក់ស្តែង​ កាលពី​អាយុ​១០​ឆ្នាំ​Ella បាន​មាន​ឳកាស ​ក្នុង​ការ​សហការ​ ជា​មួយ​នឹង​ក្រុម​ហ៊ុន​ប្រ៊េន ល្បី​ៗ​ទៅ​ហើយ​ដូច​ជាប្រ៊េន Gap H&M Levi Zara Abercrombie &Fitch Lacoste ព្រមទាំង OshKosh B’gosh ជាដើម។ ដោយសារតែ​​សមត្ថភាព ​ក្នុង​ការដើរ​បង្ហាញ​ម៉ូត បាន​យ៉ា​ងល្អ​Ella ក៏​បាន​ក្លាយ​ជា ​គំរូ​​តារា​បង្ហាញ​ម៉ូតកុមារ ​​ដ៏ក្មេង​ជាងគេ​នៅ ​សហរដ្ឋអាមេរិក និង​ជប៉ុនផង​ដែរ​៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Ella Gross

Ella Gross

Related posts

Leave a Comment