ក្រោយមានកូនរួច ទេព សម្ផស្ស ចាប់ប្រឡូកអាជីពជំនួញពេញទំហឹង ធីបចោលសិល្បៈ

ក្រោយមានកូនរួច ទេព សម្ផស្ស ចាប់ប្រឡូកអាជីពជំនួញពេញទំហឹង ធីបចោលសិល្បៈ

ទេព សម្ផស្ស នៅតែមានសម្រស់ស្រស់ស្អាតបើទោះបីពេលនេះនាងមានកូនក៏ដោយ គ្រាន់តែពេលនេះនាងមានរូបរាងទ្រលុកទ្រលន់បន្តិច តែយ៉ាងណា ទេព សម្ផស្ស នៅតែទាក់ទាញដដែល ។ ហាក់លែងខ្វល់ខ្វាយអាជីពសម្តែងក្រោមកម្តៅថ្ងៃដូចមុនដោយពេលនេះ ទេព សម្ផស្ស បានក្លាយជាថៅកែស្រី ដោយនាងលក់អាហារដែលមានបើកសាខាជាបន្តបន្ទាប់ដែរ ។ បើតាមប្រភពមិត្តរួមអាជីពជាមួយ ទេព សម្ផស្ស បានឱ្យដឹងថា ពេលនេះ ទេព សម្ផស្ស កាន់តែមានក្តីសុខក្រោយពីនាងមានកូនស្រីជាចំណងដៃជាមួយស្វាមីជាជនជាតិហ្វីលីពីន ។

ទេព សម្ផស្ស ធ្លាប់ជាតារាសម្តែងដែលមានឈ្មោះបោះសំឡេងកាលពីប៉ុន្មានឆ្នាំមុន តែក្រោយពីនាងមានផ្ទៃពោះតារាសម្តែងរូបនេះក៏បានចាកចេញពីអាជីពនេះ ។ មានអ្នកគាំទ្រមិនតិចទេសោកស្តាយ ទេព សម្ផស្ស ព្រោះមិនត្រឹមតែមានសមត្ថភាពប៉ុណ្ណោះទេ នាងថែមទាំងមានសម្រស់ស្អាតគួរឱ្យគយគន់ទៀតផង ។ ទេព សម្ផស្ស ធ្លាប់លេចមុខនៅក្នុងការសម្តែងរឿងជាច្រើនក្នុងតំណែងជាតួឯក និង MV នៅក្នុងផលិតកម្មហង្សមាស ៕

Related posts

Leave a Comment