ពូកែណាស់! គ្រូពេទ្យវ័យក្មេងម្នាក់ ក្លាហាន បង្កើតកូនអ្នកជំ.ងឺកូ.វីដក្នុងរថយន្ត យ៉ាងជោគជ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំងម្តាយ និងកូន បានមកដល់មន្ទីរពេទ្យដោយសុវត្ថិភាពក្រោយពីមានការអន្តរាគមន៍ពីអ្នកគ្រូពេទ្យវ័យក្មេង ក្នុងការជួយសម្រាលកូន នៅក្នុងឡានសង្គ្រោះបន្ទាន់ក្នុងអំឡុងពេលបញ្ជូន ។ នេះបើតាមការចែករំលែករបស់គណនីហ្វេកប៊ុករបស់គ្រូពេទ្យម្នាក់ដែលមានឈ្មោះ Pich Srey Leak។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាថ្ងៃទី ០៤ ឧសភា ឆ្នាំ២០២១ ម៉ោងប្រមាណជា ៤ទាបភ្លឺ ស្ត្រីពោះធំម្នាក់ ដែលមានវិជ្ជមានកូ.វីដ១៩ ត្រូវបានឡានសង្គ្រោះបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីឆ្លងទន្លេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយស្ថានភាពរបស់ស្រ្តីនោះ មិនអាចរងចាំរហូតដល់មន្ទីរពេទ្យ ក៏បានសម្រាលក្នុងឡាន តាមផ្លូវទៅកាន់មន្ទីរពេទ្យ ក្រោមការជួយអន្តរាគមន៍ពីអ្នកគ្រូពេទ្យម្នាក់ ដែលមានឈ្មោះ Pich Srey Leak ដែលបានជួយសម្រាលកូនរបស់ស្រ្តីដែលឆ្លងកូវីដនោះដោយជោគជ័យ ហើយបានបញ្ជូនពួកគាត់ទាំងពីរទៅកាន់មន្ទីរពេទ្យដើម្បីថែទាំបន្តដោយសុវត្ថិភាពផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា តាមរយៈការចែកចាយនូវរូបភាពទាំងនេះ គឺជាបង្ហាញពីការខិតខំប្រឹងប្រែង របស់គ្រូពេទ្យ មិនថាជាគ្រូពេទ្យជួរមុខ ឬគ្រូពេទ្យដែលកំពុងបម្រើការនៅក្នុងមន្ទីរពេទ្យនោះទេ។ ការខិតខំប្រឹងប្រែងរបស់ពួកគាត់គឺជាស្នាមញញឹមរបស់ប្រជាជនកម្ពុជា ៕

Related posts