ក្តៅៗ! បុរសម្នាក់នៅតាកែវ ទល់នោម ចុកទ្រូង ទៅសម្រាកនៅពេទ្យ ស្រាប់តែបាត់ បង់ជីវិត ទាំងមិនដឹងថាខ្លួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹងស្ដីពីករណីស្លា.ប់បុរសជនជាតិខ្មែរ ០១ នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ នៅថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសខាងលើមានឈ្មោះ សោម ស៊ីណាត ជនជាតិ ខ្មែរ អាយុ ៤៥ ឆ្នាំ មានមុខរបរជិះម៉ូតូលក់ម្ហូបតាមភូមិនានា មានអាសយដ្ឋាននៅភូមិដំណាក់ត្រយឹង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ បានចូលមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១ ដោយមានអាការចុកណែនក្នុងទ្រូង និង ទល់នោម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យបានធ្វើការសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ប៉ុន្តែស្ថានភាពរបស់អ្នកជំងឺចេះតែវិវត្តធ្ងន់ធ្ងរឡើងៗ ពេលនោះក្រុមគ្រូពេទ្យក៏នៅបន្តសង្គ្រោះ តែមិនអាចសង្គ្រោះអ្នកជំងឺបាន ទើបគាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១១:០០ នាទីព្រឹក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ មុនស្លាប់ក្រុមគ្រូពេទ្យបានសម្រេចយកសំណាកពីច្រមុះ ដើម្បីធ្វើតេស្ដរហ័សរកអង់ទីហ្សែន កូ.វីដ-១៩ ដែលជាលទ្ធផលបង្ហាញថា វិជ្ជមានកូ.វីដ-១៩ ។ បន្ទាប់មកទៀត ក្រុមគ្រូពេទ្យបានសម្រេច ធ្វើតេស្តបញ្ជាក់ឡើងវិញដោយសំណាក ច្រមុះ និង បំពង់ក ប្រើប្រាស់ដោយបច្ចេកទេសម៉ាស៊ីន Gere Xpert S4S CoV 2 លទ្ធផលបង្ហាញថា វិជ្ជមានកូ.វីដ-១៩ ដដែល ។ ដូច្នេះតាមការសន្និដ្ឋានរបស់គ្រូពេទ្យ អ្នកជំ.ងឺខាងលើ បានស្លា.ប់ដោយសារជំ.ងឺ ស្ទះសរសៃឈា.មបេះដូង និង មានវិជ្ជមានកូ.វីដ-១៩ ៕សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Related posts