មាន សូនីតា រាជនីក្រម៉ាខ្មែរ ស្អាតខ្លាំង ជាមួយភាពអស្ចារ្យក្នុងឈុតប្រពៃណីបែបកូនក្រមុំ (មានវិដេអូ)

កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីសំលេងស្រួយដែលប្រិយមិត្តភាគច្រើនបានស្គាល់ច្បាស់តាមរយះខ្សែភាពយន្តភាគរឿង « ផ្កាថ្ម » ឬតាមរយៈរហស្សនាម« រាជនីក្រម៉ា» កញ្ញា មាន សូនិតា បានឈរបង្អួតរាងដ៏ស្រឡូន ក្នុងទឹកមុខដ៏ស្រទន់ ជាមួយនិងសម្លៀកបំពាក់ប្រពៃណីខ្មែរ បែបកូនក្រមុំ ដែលបានរចនាម៉ូតយ៉ាងសម្រិតសម្រាំងពីសម្អាងការថ្មីលើទឹកដៃនៃខេត្តស្វាយរៀង គឺ តុង ឆាយ សំអាងការ ។

ថ្លែងមកកាន់ភ្នាក់ងារសារពត៌មាន ខ្មែរញូស៍ កញ្ញាបានអោយដឹងថា « ចា៎សបង! ដោយសារតែមួយរយះមុនខ្ញុំរវល់ខ្លាំងក្នុងមុខជំនួញផ្ទាល់ខ្លួន ការងារសិល្បះ ក៏ដូចការងារថតស្ពតផងដដែរនោះ ទើបខ្ញុំផ្អាកទទួលការងារម៉ូតអោយសំអាងការអស់មួយរយះធំ »បន្ថែមពីលើនេះ កញ្ញាក៏បានអោយដឹងផងដែរថា « ការថតម៉ូតមិនចំណាយពេលលើសពីមួយថ្ងៃទេ តែបើមិនមានពេលគ្រប់គ្រាន់សំរាប់ធ្វើការងារមួយនេះ គឺលទ្ធផលចេញមកក៏មិនបានល្អដែរបង »។

អ្វីដែលរឹតតែពិសេសនោះ គឺឈុតសម្លៀកបំពាក់ដ៏សែនស្រស់ស្អាតដែលត្រូវបានគ្រងដោយកញ្ញា មាន សូនីតា នោះគឺ « ក្រពុំឈូកមាស » ដែលបានរចនាម៉ូត បូករួមនិងការប៉ាក់ឌិនលំអរំលេចដោយក្បូចក្បាច់តាមលំនាំស្រទាប់ផ្កាឈូក ជាគំនិតឆ្នៃប្រឌិតដ៏រស់រវើកនៃក្រុមការងារ តុង ឆាយ សំអាងការ ។

ថ្វីត្បិតតែជាសំអាងការដែលទើបតែចាប់ផ្តើមដំណើរការក៏ពិតមែន តែក្រុមការងារនៃសំអាងការមួយនេះគឺមានបទពិសោធន៍រាប់សិបឆ្នាំមកហើយក្នុងវិស័យមួយនេះ។ លោក ថាន់ វិថាវត្ថិ ( Tong Chhay ) ម្ចាស់សំអាងការ តុង ឆាយបានបង្ហាញពីចំណាប់អារម្មណ៍របស់លោកថា «បាទបង !ខ្ញុំពិតជារំភើបណាស់ដែលបានសហការឆ្នៃម៉ូតសម្លៀកបំពាក់ទាំងអស់នេះជាមួយជាងដ៏ចំណាន ។ ហើយរឹតតែរំភើបគឺបានការយល់ព្រមពី បងស្រី មាន សូនីតា ក្នុងការថតបង្ហាញម៉ូតអោយខាងសំអាងការខ្ញុំ »។ បន្ថែមពីលើនេះ « បាទបង ! តុង ឆាយ សំអាងការទើបតែដំណើរការបានប្រហែលជាងមួយខែនេះទេបង ហើយមានទីតាំងនៅខាងក្រោយមន្ទីពេទ្យអនាម័យ ខេត្តស្វាយរៀង»។

គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃថតម៉ូតរបស់ តុង ឆាយ សំអាងការ យើងឃើញមានការចូលរួមពីមេជាងល្បីៗដូចជា លោក Maha Virak Makeup លោក Sun Reaksmey Meng និងជំនួយការជាច្រើននាក់ទៀត។ ត្បិតតែជា សំអាងការថ្មីក៏ពិតមែនតែបើនិយាយពីការគាំទ្ររបស់អតិថិជនវិញគឺហាក់មានសន្ទុះកើនឡើងគួរអោយកត់សម្គាល់។

គួររំលឹកផងដែរថា មិនត្រឹមតែជាតារាដែលមានមុខជំនួញ និងកុងត្រាការងារសិល្បះច្រើននៅក្នងដៃប៉ុណ្ណោះទេ តែគាត់ក៏ជាតារាស្រីមួយរូបដ៏ឆ្នើមក្នុងការប្រើគំនិតឆ្នៃប្រឌិតក្នុងឆ្នៃម៉ូតសម្លៀកបំពាក់ជាមួយ « ក្រម៉ាខ្មែរ » គោលបំណងដើម្បីអភិរក្ស និងអភិវឌ្ឍនូវផលិតផលតំណាងជាតិមួយនេះ ហើយបានចូលរួមសកម្មភាពការងារមនុស្សធម៌ជាច្រើនផងដែរ។

សម្រាប់លោកអ្នកដែលមានបំណងរៀបអាពាហ៍ពិពាហ៍អាចធ្វើការទំនាក់ទំនងមកកាន់ តុង ឆាយ សំអាងការ តាមរយះអាស័យដ្ធាន : ស្ថិតនៅខាងក្រោយមន្ទីពេទ្យអានាម័យ ខេត្តស្វាយរៀង លេខទំនាក់ទនង : 010 80 27 27 ៕

ដើម្បីកំុឲ្យខាតពេលយូរសូមទស្សនាវិដេអូខាងក្រោម ៖

Related posts

Leave a Comment