បន្ទាន់! ក្រសួងអប់រំ យុវជន និងកីឡា សម្រេចលើកពេលប្រឡងបាក់ឌុប សម្រាប់សាលាឯកជន ទូទាំងប្រទេស ដែលត្រូវប្រឡងនៅថ្ងៃទី១៧-១៨ ខែសីហាខាងមុននេះ ទៅថ្ងៃផ្សេងហើយ…

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំលិខិតលេខ៣៣ ស្តីពីការប្រឡងបាក់ឌុបនៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ ក្រសួង បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនរៀបចំការប្រឡងបាក់ឌុបតាមគ្រឹះស្ថានរៀងៗខ្លួន ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាតាមការចាំបាច់។

លោកបន្តថា «សម្រាប់ប្រឡងបាក់ឌុបនៅគ្រឹះស្ថានសិក្សាឯកជន មានរយ:ពេល២ថ្ងៃ ក្រសួងនឹងជម្រាបជូនបច្ចុប្បន្នភាព នៃកាលបរិច្ឆេទសម័យប្រឡងនាពេលក្រោយ។ ដោយសារតែការកំណត់កាលបរិច្ឆេទ ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ដោយកំណត់យកថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ចំថ្ងៃដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ សងថ្ងៃសម្រាកថ្ងៃចូលឆ្នាំថ្មី»។

លោកបានបន្តទៀតថា ” ក្នុងសេចក្តីណែនាំនេះ បានកំណត់យកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ជាសម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ។ ដោយសារ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ១០១ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២០ ស្តីពីការអនុញ្ញាតឲ្យមន្រ្តីរាជការនិយោជិត កម្មករឈប់សម្រាកការងារនៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ ទី២១ ខែសីហា ឆ្នាំ២០២០ ចំថ្ងៃប្រឡង ក្រសួងសូមកែសម្រួលសម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹៈស្ថាន សិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០១៩- ២០២០ ទៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០វិញ។

Related posts

Leave a Comment