ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងកូ​ វីដ១៩ថ្មីចំនួន ៨៤១នាក់ និង ជាសះស្បើយចំនួន ៦១នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូ វីដ១៩ថ្មី រហូតដល់៨៤១នាក់ ខណៈអ្នកជំងឺចំនួន៦១នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពព័ត៌មាន Fresh News បានឲ្យដឹងថាអ្នកឆ្លងទាំង៨៤១នាក់ រួមមាននៅរាជធានីភ្នំពេញ ៥២៥នាក់, ខេត្តកណ្តាល ៣៣នាក់, ខេត្តកំពង់ស្ពឺ ៦នាក់, ខេត្តព្រះសីហនុ ៦២នាក់, ខេត្តតាកែវ ៩នាក់, ខេត្តព្រៃវែង ១នាក់, ខេត្តកំពង់ចាម ២១នាក់, ខេត្តត្បូងឃ្មុំ ៩នាក់, ខេត្តកំពង់ធំ ១៥នាក់, ខេត្តសៀមរាប ៧នាក់ និងខេត្តបន្ទាយមានជ័យ ១៥៣នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់អ្នកជាសះស្បើយទាំង៦១នាក់វិញ រួមមាននៅរាជធានីភ្នំពេញ ១៩នាក់, ខេត្តព្រះសីហនុ ៣០នាក់, ខេត្តតាកែវ ៧នាក់, ខេត្តព្រៃវែង ៤នាក់ និងខេត្តបន្ទាយមានជ័យ ១នាក់ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៥,៣៦១នាក់, អ្នកជាសះស្បើយចំនួន ៥,៤៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៩,៨១៨នាក់ និងអ្នកស្លា ប់ចំនួន១០៦នាក់៕

Related posts