អេឡិច ហ្សូរ៉ា ជួបទុក្ខធំលោកយាយជាទីស្រឡាញ់បានទទួលមរណភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ នៅលើគណនីហ្វេសប៊ុករបស់តារាសម្តែងប្រុស អេឡិច ហ្សូរ៉ា ស្ទើររៀងរាល់ថ្ងៃ តែងតែចែករំលែកនូវភាពសប្បាយរីករាយតាមរយៈរូបភាព ការបង្ហោះសារជារឿយៗ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រចូលចិត្តតាមដានជីវីតឯកជនប្រចាំថ្ងៃរបស់លោក ។ យ៉ាងណាមិញ កាលពីដើមខែឧសភា ឆ្នាំ ២០២១ កន្លងទៅ តារាប្រុសរូបនេះ ត្រូវបានជួប ទុក្ខ ធំព្រោះរឿងម្យ៉ាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ តារាប្រុសរូបនេះ បានចែករំលែកនូវទុក្ខសោករបស់លោកជាសាធារណៈ ក៏ព្រោះតែលោកយាយជាទីស្រឡាញ់ស្មើជីវិត បានទទួលមរណភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការប្តូររូបភាពកាន់ទុក្ខ លោក អេឡិច ហ្សូរ៉ា ក៏បានបង្ហោះសារសោកសៅផងដែរថា «ខ្ញុំបាទ និងក្រុមគ្រួសារ បានទទួលទុក្ខដ៏ក្រៀមក្រំដោយលោកយាយជាទីគោរពស្រឡាញ់របស់ខ្ញុំ បានមរណភាពកាលពីយប់មិញ ត្រូវនឹងថ្ងៃសៅរ៍ ទី ០១ ខែឧសភា ឆ្នាំ ២០២១ ក្នុងជន្មាយុ ៩៣ ឆ្នាំ ដោយជរាពាធ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបង្ហោះសារនោះហើយ លោក អេឡិច ហ្សូរ៉ា ក៏ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មិត្តក្រៅ និង ក្នុងរង្វង់សិល្បៈជាច្រើនបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកផងដែរ ៕

Related posts