លោក លឹម ជាឡាយ រៀបរាប់ទាំងក្តុកក្តួល ក្រោយឪពុក គៀត សុវណ្ណឡាង លាចាកលោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនអ្នកគាំទ្រជាច្រើន ប្រាកដជាធ្លាប់បានដឹងមកហើយពីទំនាក់ទំនងល្អរបស់តារាសម្តែងលោក លឹម ជាឡាយ និង កញ្ញា គៀត សុវណ្ណឡាង នៅក្នុងវិថីសិល្បៈ និង ជីវិតខាងក្រៅ ហើយតារាសម្តែងប្រុសរូបនេះ ក៏មានភាពស្និទ្ធស្នាលជាមួយនឹងក្រុមគ្រួសារ​ ឪពុកម្តាយ បងប្អូន របស់តារាស្រីរូបនេះដូចគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីឪពុកកញ្ញា​ គៀត សុវណ្ណឡាង បានលាចាកលោកកាលពីយប់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ នោះ លោក លឹម ជាឡាយ ក៏បានបង្ហោះសារទាំងយប់ភ្លាមៗចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកក៏បានរៀបរាប់សារក្តុកក្តួលយ៉ាងវែងអន្លាយរៀបរាប់ពីក្តីស្រឡាញ់របស់លោកទៅកាន់លោកឪពុករបស់ គៀត សុវណ្ណឡាង កាលនៅរស់ ដែលជាលោកពូដ៏ល្អរបស់លោកថែមទៀតផង ។លោក លឹម ជាឡាយ បានរៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«សូមទៅកាន់ទីស្ងប់សុខ កើតជាតិក្រោយកុំដូចជាតិនេះ ! សូមឱ្យលោកពូមានអាយុវែង ។ RIP លោកពូជាទីស្រឡាញ់ លឿនណាស់ ! ខ្ញុំបាទបាននៅមួយគាត់រយៈពេលខ្លីដែរ រយៈពេលខ្លីមានអារម្មណ៍ មានអានុស្សាវរីយ៍ជាមួយគាត់ច្រើនណាស់ និង កី្តសុខណាស់ ។ គាត់ជាមនុស្ស ដែលគួរឱ្យគោរពស្រឡាញ់ខ្លាំងណាស់ មិនគួរសោះឡើយ សម្រាប់ខ្ញុំពិតជាទទួលយកមិនបានទេ លឿនពេកហើយលោកពូ» ៕

Related posts