ក្តីសុខតិចៗ! ឱក សុគន្ធកញ្ញា កាន់តែផ្អែមល្អែម និងមានក្តីសុខ ក្រោយពីស្វាមីនាំកូនប្រុស និងខ្លួនទៅដើរកម្សាន្តនៅឯ…

កំពូលតារាចម្រៀងស្រី ដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ដែលបានសាងគ្រួសារយ៉ាងមានក្តីសុខ និងមានសុភមង្គលជាមួយស្វាមី និងកូនប្រុសជាទីស្រលាញ់ បន្ទាប់ពីការ ធ្វើដំណើរកម្សាន្តទៅកាន់ ទីកន្លែងផ្សេងៗ ដើម្បីសាងភាពស្និតស្នាល និងស្នាមញញឹម ដ៏មានភាពផ្អែមល្ហែម ចំពោះគ្រួសារដ៏តូចមួយនេះ ឲ្យកាន់តែមានន័យក្នុងជីវិត។

ដោយឡែកអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាព​ជាច្រើនសន្លឹក ពីការធ្វើដំណើរកម្សាន្តទៅខេត្តរតនគិរី ដែលមានទេសភាពខៀវស្រងាត់ អមជាមួយស្នាមញញឹមយ៉ាងស្រស់ស្រាយ របស់កូនប្រុសជាទីស្រលាញ់ ឆ លី រឹតតែធ្វើឲ្យជីវិតមួយកាន់តែមានន័យ បន្ថែមឲ្យជីវិត។ រៀនរស់នៅជាមួយធម្មជាតិ ដើម្បីបន្ថែមថាមពលឲ្យជីវិត គឺធ្វើឲ្យយើងរស់នៅក្នុងភាពត្រជាក់ត្រជុំហើយ មានក្តីថែមទៀត។

ជាមួយគ្នានោះផងដែរ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះសារយ៉ាងខ្លី ថា”បឹង​យក្ស​ឡោម​ ក៏ជាកន្លែងកម្សាន្ត​ដ៏ស្រស់ស្អាតមួយកន្លែង នៅក្នុង​ខេត្ត​រតន​គីរី​ រាត្រីសួស្ដី​អ្នក​ទាំងអស់​គ្នា​ @ បឹងយក្សឡោម, រតនគិរី។ កូ​នបុត្រហែលទឹកលេង នៅរតនគីរីអរុណសួស្ដី​អ៊ុំពូមីង ពី​រតនគិរី​ បានលុង”។

Related posts

Leave a Comment