ក្រោមការខិតខំរបស់គ្រូពេទ្យ! ថ្ងៃនេះអ្នកជាសះស្បើយ ១៦៦ នាក់ទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសឱ្យដឹងថា មានករណីវិជ្ជមានកូ វីដ-១៩ នៅកម្ពុជា ចំនួន ៧៦១ នាក់ ដែលនៅក្នុងនោះមាន ៧៦០ នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ និង ១ អ្នកដំណើរពីបរទេស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ គេរកឃើញរួមមាន ភ្នំពេញ ៤០៨ នាក់ កណ្ដាល ១៤៤ នាក់ ព្រះសីហនុ ៨៣ នាក់ បន្ទាយមានជ័យ ៦៧ នាក់ តាកែវ ១៥ នាក់ សៀមរាប ១៤ នាក់ កំពង់ស្ពឺ ១៣ នាក់ កំពង់ចាម ៦ នាក់ ត្បូងឃ្មុំ ៥ នាក់ ព្រៃវែង ៣ នាក់ កំពង់ធំ ១ នាក់ កោះកុង ១ នាក់ ។ ជាមួយគ្នានេះក៏មានអ្នកជាសះស្បើយ ចំនួន ១៦៦ នាក់ ផងដែរនៅថ្ងៃនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈលិខិតប្រកាសរបស់ក្រសួង បានឱ្យដឹងថា ចំណោមអ្នកជាសះស្បើយទាំង ១៦៦ នាក់ នៅថ្ងៃនេះ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ចំនួន ១៦៥ នាក់ និង អ្នកដំណើរពីបរទេស ចំនួន ១ នាក់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអានសេចក្តីលំអិតខាងក្រោម ៖

Related posts