និយាយគួរឱ្យក្នាញ់! ក្រោយជាពីកូ វី ដបានទៅដល់ផ្ទះ អូនតូចចេញវីដេអូអរគុណគ្រូពេទ្យបែបនេះថា (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ ម្សិលមិញនេះ តាមរយៈលោកជំទាវ ឡង់ឌី សាន់ណារ៉ា អនុរដ្ឋលេខធិការនៃក្រសួងព័ត៌មានបានបង្ហោះឱ្យដឹងថា អូនតូចម្នាក់ដែលបានឆ្លងជំ ងឺ កូ វី ដ-១៩ កក្រើកបណ្ដាញសង្គម កាលពីពេលកន្លងទៅនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះអូនតូចបានជាសះស្បើយវិញហើយ ក្រោយមានការបញ្ជាក់យ៉ាងច្បាស់ពីក្រុមគ្រូពេទ្យព្យាបាល នៅមណ្ឌលព្យាបាលកោះពេជ្រ ដោយតម្រូវឱ្យទៅធ្វើចត្តាឡីស័កនៅផ្ទះ ១៤ ថ្ងៃទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះពេលដែលអូនតូចបានមកដល់គេហដ្ឋានរបស់ខ្លួន តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ វ៉ា ស្រីនាង ដែលត្រូវជាម្ដាយរបស់កុមារារូបនេះ បានបង្ហោះសារអរគុណដល់លោកគ្រូ និង អ្នកគ្រូពេទ្យ ដែលបានមើលថែកូនតូចរបស់ខ្លួនបានយ៉ាងល្អ និង ជាសះស្បើយត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីដេអូប្រមាណជា ៣០ នាទី ដែលបានបង្ហោះដោយអ្នកម្ដាយខាងលើ អូនតូចបាននិយាយថា ខ្លួនបានជាសះស្បើយហើយ ម៉ាក់ៗអាចប៉ះអូនបានហើយ ។ ហើយអូនអរគុណគ្រូពេទ្យធំៗ និង ស្រឡាញ់គ្រូពេទ្យច្រើនៗ ដែលតាមរយៈការរៀបរាប់នេះ ធ្វើឱ្យមហាជននាំគ្នាក្នាញ់ កុមារារូបនេះគ្រប់ៗគ្នា ដែលមិននឹកស្មានថា ក្លាហាន និង និយាយបានច្រើនបែបនេះ ៕

Related posts