ក្រោយល្បីថាលោកបង ដេវីត ទិញឡានបង់រំលោះ មានអីម្ចាស់ហាងឡានចេញមុខនិយាយបែបនេះភ្លាម (មានវីដេអូ)

ភ្នំពេញ៖ ដូចដែលគ្រប់គ្នាបានជ្រៀបរួចមកហើយ កាលពីពេលថ្មីៗនេះ តារាចចម្រៀងលោកបង ងួន ចាន់ដេវីត បានចំណាយលុយទិញឡានស៊េរីទំនើបម៉ាក Rolls Royce ទិញជាកាដូខួប Anniversary ៤ឆ្នាំក្រោយបានទាក់ទងគ្នាជាមួយកញ្ញា ទេព បូព្រឹក្ស។ បន្ទាប់ពីទិញថ្មីជូនគូស្នេហ៍មិនបានប៉ុន្មានផង តារាប្រុសរូបនេះ ក៏បានចំណាយលុយបន្ថែមទៅទិញរថយន្តយន្តបន្ថែមមួយគ្រឿងទៀតផងដែរ។

យ៉ាងណាមិញ ក្រោយពេលបានឃើញលោកបង ដេវីត បង្ហោះរូបភាពឡានស៊េរីទំនើបពីរគ្រឿង ទើបតែនឹងទិញរួច ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានបញ្ចេញមតិផ្ទាល់ខ្លួនថា តារាប្រុសរូបនេះ ទិញរថយន្តគ្រាន់តែបង់រំលោះប៉ុណ្ណោះ។ ជាក់ស្ដែង បន្ទាប់ពីឃើញគេរិះគន់ និងនិយាយពីរឿងលោកបង ដេវីត ទិញរថយន្តបង់រំលោះរួចមក ស្រាប់តែអ្នកលក់ឡានជូនដល់តារាប្រុសរូបនេះ បានចេញមុខធ្វើវីដេអូនិយាយបកស្រាយយ៉ាងដូច្នេះថា៖

អ្នកលក់ឡានបាននិយាយថា ប៉ុន្មានថ្ងៃនេះ លោកបានឃើញព័ត៌មានជាច្រើនបានចុះពី លោកបង ដេវីត រឿងទិញថរយន្តថ្មីនោះ ហើយពេលនេះ លោកក៏ចង់មកបកស្រាយបំភ្លឺជូបបងប្អូន និងហ្វេនៗ លោកបង ដេវីត ផ្ទាល់ឲ្យបានដឹងថា លោកបងមកទិញរថយន្តនៅខាងហាងលោកផ្ទាល់នោះ តារាប្រុសរូបនេះ បានចំណាយលុយសុទ្ធ មិនបានបង់រំលោះឡើយ។
សម្ដីម្ចាស់លក់ឡាន
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបំពេញក្ដីស្រម៉ៃទិញរថយន្តថ្មីជូនដល់គូស្នេហ៍រួចមក ពេលនេះ តារាចម្រៀងលោកបង ងួន ចាន់ដេវីត ក៏បានទៅបួសធ្វើជាព្រះសង្ឃ ដើម្បីភាពស្ងប់ស្ងាត់ និងស្វែងយល់ពីព្រះធម៌ផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

វីដេអូខាងក្រោម៖

Related posts

Leave a Comment