ឡុង​ ជិន និយាយអ្វីខ្លះ មុនជួបប្អូនលោកមេទ័ពសប្តាហ៍នេះ​ (មានវីដេអូ)

ភ្នំពេញ៖ ឡុង ជិន បានប្រកួតចាញ់ មុត ខ្លឹមខ្មៅ កាលពីសប្តាហ៍មុន ដែលជាការប្រកួតដំបូង ក្រោយបាត់ខ្លួនពីសង្វៀនមួយរយៈ។

ការប្រកួត ឡុង ជិន សប្តាហ៍មុន

នៅថ្ងៃសៅរ៍ ទី២៥ សប្តាហ៍នេះ រូបគេនឹងត្រូវប៉ះជាមួយ សូត្រ ខេវីន ដែលកំពុងឡើងជើង នាសង្វៀនស៊ីប៊ីអេស។ មុនការប្រកួតមកដល់ក៏មានវីដេអូសាកសួរចំណាប់អារម្មណ៍ខ្លះ អំពីជំនួបលើកទី៣នេះ។

ឡុង ជិន ថាបានត្រៀមខ្លួនរួចរាល់ទាំងស្រុង បន្ទាប់ពីបានហ្វឹកហាត់ជិត១ខែមកនេះ និងត្រៀមខ្លួនដណ្តើមជ័យជម្នះពី ខេវីន។

គួរឲ្យដឹងដែរថា កាលពីជំនួប២លើកមុន ឡុងជិន ទទួលលទ្ធផលស្មើ១ និង ឈ្នះ១ រីឯ ខេវីន ក៏ត្រៀមខ្លួនរួចជាស្រេចដូចគ្នា ក្នុងការសងសឹកស្វែងរកភាពឈ្នះរបស់ខ្លួនផងដែរ៕

ស្តាប់សម្តីផ្ទាល់របស់កីឡាករទាំង២ ទៅទស្សនាវីដេអូខាងក្រោម៖

ទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment