រំភើបណាស់! សួស វីហ្សា យំចង់ហើមភ្នែកព្រោះបែ.កពីកូន និងគ្រួសារជិត២ខែ ថ្ងៃនេះបានជួបជុំគ្នាវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុននេះបន្តិច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលតារាចម្រៀង សួស វីហ្សា បានធ្វើការបង្ហោះរូបភាពជាសន្លឹកក្នុងអារម្មណ៍តក់ស្លុត ព្រមជាមួយទឹកភ្នែកជ្រែកថ្ពាល់ ក្រោយបានជួបជុំក្រុមគ្រួសារ និងកូនស្រី ព្រោះបែកគ្នាជិត២ខែដោយសារជំ.ងឺកូ.វី.ដ១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយទិដ្ឋភាពជួបជុំក្រុមគ្រួសារ និងកូនស្រី សួស វីហ្សា បានភ្ជាប់ដោយសំណេរបង្ហាញពីអារម្មណ៍ ទឹកចិត្តពិតដែលមានចំពោះថា «រយៈពេល47ថ្ងៃគត់ដែលម្តាយបែកពីកូនបែកពីគ្រួសារ តែថ្ងៃនេះអ្វីៗគ្រប់យ៉ាងបានវិលមករកសភាពដើមវិញហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំពិតជារំភើបរកពាក្យអ្វីយកមកនិយាយមិនត្រូវទេ ដឹងត្រឹមតែថាពេលនេះខ្ញុំបានជីវិតដ៏ស្រស់បំព្រងរបស់ខ្ញុំត្រឡប់មកវិញហើយ នៅផ្ទះឈ្នះកូ.វី.ដ (កុំភ្លេច៣កុំ ៣ការពារ) អរគុណសន្តិភាព» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំពេចភ្លាមនោះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានសម្ដែងការត្រេកអរ ក៏ដូចជាសិល្បករសិល្បការិនីជាច្រើនទៀត ក៏បានសាទរក្នុងការវិលត្រឡប់មកជួបជុំគ្នាវិញនៃក្រុមគ្រួសាររបស់ សួស វីហ្សា ផងដែរ៕

Related posts