សូមប្រុងប្រយ័ត្ន! នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបង្ហាញល្បិ.ចបោ.កប្រាស់មួយចំនួនក្នុងពេលជំ.ងឺកូ.វី.ដ-១៩ កំពុងរីករាលដាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលដែលប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងនឹងការរាតត្បាតពីជំ.ងឺកូ.វី.ដ-១៩ ក៏មានជនខិលខូចមួយចំនួនបានកំពុងរិះរកល្បិចកលដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ដោយបន្លំធ្វើជា អាជ្ញាធរ ឬសប្បុរសជនដើម្បីចែកម្ហូបអាហារ ជួយឧបត្ថម្ភថវិកា ឬផ្ដល់ប្រាក់កម្ចីជាដើម។ ជាមួយគ្នានេះកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នាយកដ្ឋានប្រ.ឆាំ.ងបទល្មើ.សបច្ចេកវិទ្យាបានធ្វើការបង្ហោះសារមួយនៅផេកហ្វេសប៊ុកផ្លូការបស់ខ្លួន ធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះជនខិ.លខូ.ចមួយចំនួន ដែលអាចឆ្លៀតឱកាសបោ.កប្រា.ស់បងប្អូនតាមរយៈទូរសព្ទ ឬបណ្ដាញទំនាក់ទំនងសង្គមក្រោមរូបភាពផ្សេងៗមានដូចជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១-ការជួយឧបត្ថម្ភថវិកា ឬម្ហូបអាហារ៖ – ជនខិលខូចអាចផ្ញើសារ ឬផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមក្នុងន័យជួយឧបត្ថម្ភ ប៉ុន្តែទាមទារឱ្យបងប្អូនចុច Like ដើម្បីបង្កើនចំនួន Like ផេករបស់ពួកគេ ឬ Share ព័ត៌មានដើម្បីបំ.ពុ.លសង្គមតែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២- ការផ្ដល់ប្រាក់កម្ចីងាយៗ៖ – ទាមទារឱ្យបង់កម្រៃសេវាកម្មជាមុន។- ភ្ជាប់មកជាមួយនូវតំណរភ្ជាប់ (Link) ដែលមានផ្ទុកមេ.រោ.គដើម្បីលួចយកទិន្នន័យ។៣-ក្លែងបន្លំជាអាជ្ញាធរ ឬមន្ត្រីមន្ទីរពេទ្យ ហើយទាមទារឱ្យបង់ប្រាក់ដើម្បីជួយឧបត្ថម្ភ ឬជួយស.ង្គ្រោះបងប្អូន។ ដើម្បីការពារពីការបោ.កបន្លំដោយជនខិ.លខូ.ចមួយចំនួន តាមរយៈរូបភាពដូចខាងលើ សូមបងប្អូនអនុវត្តតាមការណែនាំមួយចំនួន ដូចខាងក្រោម៖ – សូមធ្វើការបញ្ជាក់ប្រភពព័ត៌មាន ថាជាប្រភពផ្លូវការ មុននឹងចុចលើតំណភ្ជាប់ (Link) ឬចុច Like ឬ Share ផេកណាមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-សូមពិនិត្យឱ្យបានច្បាស់លាស់មុននឹងផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទាក់ទងនឹងការឧបត្ថម្ភម្ហូបអាហារ ឬការឧបត្ថម្ភផ្សេងៗទៀត ដើម្បីចៀសវាងកុំឱ្យជនខិ.លខូ.ចអាចយកទិន្នន័យទាំងនេះទៅធ្វើការបោ.កប.ញ្ឆោតនៅពេលក្រោយ។ ក្នុងករណីដែលមានការសង្ស័យ បងប្អូនអាចធ្វើការទំនាក់ទំនងទៅលេខទូរសព្ទ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ ដើម្បីទទួលព័ត៌មានលម្អិត។ – ក្នុងករណីដែលមានការពាក់ព័ន្ធនឹងការផ្ដល់សេវាសុខាភិបាល សូមទូរសព្ទទៅលេខ ១១៥ ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីសួរនាំបន្ថែម ឬបញ្ជាក់ពីព័ត៌មានទាំងនោះ៕

Related posts