កូនប្រុសមិនទាន់បួសផង លោក រស់ កុសល ដែលជាឪពុករបស់លោក ជី ដេវីដ ស្រាប់ពោលពាក្យបែបនេះដាក់ កូនប្រុស ធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង…(មានវិដេអូ)

ភ្នំពេញ​៖ ជឿថាមានប្រិយមិត្តជាច្រើនបានជ្រាបហើយថាលោក ជី ដេវីត គឺជាតារាចម្រៀងរ៉េបម្នាក់ដែលមានជីវីតហ៊ឺហារ ឡូយឆាយ មាន លុយទិញគ្រឿងពេជ្រដូរគ្រប់ម៉ូត ព្រមទាំងប្រើប្រាស់សម្ភារៈម៉ាកល្បីៗទៀតផង ក្រោយជោគជ័យលើវិថីសិល្បៈ និងជំនួញ។

យ៉ាងណាមិញគេសង្កេតឃើញថា តារាចម្រៀងពូកែរ៉េប ជី ដេវីត របើកបង្ហាញការ Live តារារូបនេះកំពុងតែរៀបចំបួសធ្វើជាព្រះសង្ឃ ដែលគេហៅថា បំបួសនាគ​មាន​ន័យថា ជាការ​បំបួស​កុល​បុត្រ​មិន​ថា ក្មេង ឬ​ចាស់​ឡើយ ឱ្យ​តែ​​បុគ្គ​ល​នោះ​មាន​សទ្ធា​​ចង់​ក្លាយ​ជា​ព្រះសង្ឃ ។ ចំពោះ​ការ​បួស​ប្រសិន​បើ​បុគ្គល​នោះ​ចង់​បួស​ត្រឹម​តែ​ជា​​សាមណេរ គឺ​មិន​ប្រកាន់​អាយុ​ឡើយ តែ​បើ​ចង់​បួស​ជាភិក្ខុ​​ទាល់​តែ​​មាន​អាយុ​២០​ឆ្នាំ​ពេញឡើង​ទៅ​ទើប​អាចបួសបាន ។

ដោយឡែកនៅមុននេះបន្តិចស្រាប់តែលោកឪពុករបស់តារាចម្រៀងរ៉េបរូបនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោកបង្ហោះរូបភាពរបស់កូនប្រុសនិងភ្ជាប់មកជាមួយនិងសារមួយឃ្លាដែលមានខ្លឹមសារយ៉ាងដូច្នេះថា « កូនសំលាញ់ពុក ពុកមានមោទនភាពហួសបរិយាយក្នុងនាមពុទ្ធសានិកដ៏ឧត្ដម សូមអោយកូនបានស្ងប់ក្នុងពុទ្ធឱវាទ » ៕

ដើម្បីកំឲ្យខាតពេលយូរសូមទស្សនាវិដេអូខាងក្រោម៖

សូមទស្សនាវិដេអូខាងក្រោម៖

Related posts

Leave a Comment