មុនកោរសក់ថ្វាយព្រះពុទ្ធសាសនា ជី ដេវីត ធ្លាប់ពោលពាក្យមួយឃ្លាយ៉ាងកម្សត់ទៅ ទេព បូព្រឹក្ស

មានការភ្ញាក់ផ្អើលជាខ្លាំងនៅរសៀលថ្ងៃទី ២២ ខែកក្កដា ២០២០ នេះលោកជី ដេវីត បានធ្វើការ Live ហ្វេសប៊ុកផ្ទាល់នៅឯវត្តអារាមមួយ ហាក់នៅឆ្ងាយដាច់ស្រយាល កំពុងលើហត្ថប្រណំសំពះកោរសក់បូជាថ្វាយព្រះពុទ្ធសាសនាបួសជាភិក្ខុសង្ឃ ។

មុនសម្រេចចិត្តបួសនេះ កាលពីប៉ុន្មានថ្ងៃមុននៅពេលលោកធ្វើវីដេអូ Surprise កាដូរថយន្ត Rolls Royce ទៅកញ្ញាទេព បូព្រឹក្ស តារារ៉េបកម្ពស់ជិត ២ ម៉ែត្រនេះ បានពោលពាក្យថា លោកនឹងត្រូវឃ្លាតឆ្ងាយពីគូស្នេហ៍ តែពេលនោះលោកមិនបានបញ្ជាក់ថាទៅណានោះទេ ។ ពេលនេះដឹងចម្លើយហើយ ពាក្យដែលលោកបាននិយាយហាក់បង្កប់ភាពអាឡោះអាល័យនោះ គឺដោយសារលោត្រូវបួសជាសង្ឃនេះហើយ ។

ក្រៅពីពាក្យថា នឹងត្រូវឃ្លាតឆ្ងាយពីម្ចាស់បេះដូងនោះ ជី ដេវីត ថែមទាំងពោលពាក្យមួយឃ្លាយ៉ាងកម្សត់ថា៖ «នៅពេលលោកមិននៅ សូមអ្នកគាំទ្រមើលថែ ទេព បូព្រឹក្សផង» ៕

Related posts

Leave a Comment