២០ មេសានេះ ផ្ទុះឆ្លង ១១ ខេត្តក្រុងនៅកម្ពុជាក្នុងសហគមន៍ ៤២៩ នាក់ ភាគច្រើនជាអ្នកភ្នំពេញ និង ព្រះសីហនុ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជារកឃើញករណីឆ្លងកូ.វី.ដ-១៩ ចំនួន ៤៣១ នាក់បន្ថែម ដោយក្នុងនោះមានករណីឆ្លងក្នុងសហគមន៍ចំនួន ៤២៩ នាក់ និង ២ នាក់ ជាអ្នកធ្វើដំណើរចូលមកកម្ពុជា និង ឆ្លងបន្តក្នុងប្រទេស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណោមអ្នកឆ្លងក្នុងសហគមន៍ចំនួន ៤២៩ នាក់ ខាងលើនេះ គឺ ស្ថិតនៅក្នុងបណ្តាខេត្តក្រុងចំនួន ១១ នៅកម្ពុជា ដោយចំនួនច្រើនជាងគេមាននៅក្នុងទីក្រុងភ្នំពេញ និង ខេត្តព្រះសីហនុ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះអ្នកឆ្លងថ្មីរួមមាន ភ្នំពេញ ២៧១ នាក់ ខេត្ត ព្រះសីហនុ ១៣៣ នាក់ ខេត្ត កណ្ដាល ១០ នាក់ ខេត្ត កំពង់ចាម ៤នាក់ ខេត្ត តាកែវ ៤នាក់ ខេត្ត ព្រៃវែង ២ នាក់ ខេត្ត ត្បូងឃ្មុំ ១ នាក់ ខេត្ត ស្វាយរៀង ១ នាក់ ខេត្ត កំពង់ឆ្នាំង ១ នាក់ ខេត្ត កំពង់ធំ ១ នាក់ និង ខេត្ត កំពត ១ នាក់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានព័ត៌មានលម្អិតខាងក្រោម៖

Related posts