កម្សាន្តឌុច លីដា តែងខ្លួនជាកូនក្រមុំអ៊ីស្លាម ស្អាតណាស់

ថ្វីដ្បិតមិនទាន់ទទួលការសម្តែងរឿងជាថ្មីឡើងវិញ តែពេលនេះ ឌុច លីដា ចាប់ផ្តើមមានសកម្មភាពថ្មីៗជាបន្តបន្ទាប់នៅក្នុងសិល្បៈ ដោយជំហានដំបូងនាងលេចមុខនៅក្នុងការថតស្ប៉តពាណិជ្ជកម្ម ។ យ៉ាងណាមិញថ្មីៗនេះ ឌុច លីដា បានបង្អួតសម្រស់ក្នុងឈុតកូនក្រមុំអ៊ីស្លាមឃើញថាស្រស់ស្អាតជាខ្លាំង ។

ធ្លាប់តែឃើញតារាសម្តែង ឌុច លីដា បង្ហាញសម្រស់ក្នុងឈុតបែបទាន់សម័យ និង ឈុតបែបបុរាណនានា ប៉ុន្តែយ៉ាងណាថ្មីៗនេះ ឌុច លីដា បានលេចមុខនៅក្នងឈុតកូនក្រមុំបែបអ៊ីស្លាមឃើញថាពិតជា ស្រស់ស្អាតប្លែកមើលមិនចង់ស្គាល់ ។ មានការលើកឡើងថាមួយឈុតនេះមើលទៅ ឌុច លីដា សមសួនស្អាតប្លែកភ្នែក ។ នេះជាលើកដំបូងដែល ឌុច លីដា បង្អួតសម្រស់ក្នុងឈុតបែបនេះ ក្រោយនាងសម្រាលកូនបានប្រមាណជាង ៦ ខែ ។

នៅតែមានការសរសើរពីសម្រស់ និង រូបរាងតូចស្រឡូនរបស់ ឌុច លីដា ក្រោយពីនាងសម្រាលកូនរួច ប៉ុន្តែមុននឹងបានរូបរាងបែបនេះ តារាសម្តែង ឌុច លីដា ព្យាយាមជាខ្លាំងមិនថាការហាត់ប្រាណ និង ការថែទាំតាមបែបបច្ចេកវិជ្ជាទំនើបឡើយ ។ អ្វីដែលចាប់អារម្មណ៍ទោះបីសម្រស់ស្អាតដូចមុនក៏ពិតមែនតែ ឌុច លីដា មិនទាន់មានគម្រោងវាយលុកទៅទីផ្សារសម្តែងដូចមុនឡើយ ដោយនាងចង់យកពេលវេលាមើលថែទាំកូនសិន ៕

Related posts

Leave a Comment