ទេព បូព្រឹក្ស ហៅ ជី ដេវីដ ជាគូស្នេហ៍បានពេញមាត់ត្រឹមយប់នេះ ស្អែកឡើងលែងហ៊ានហៅហើយ

បន្ទាប់ពីបានបង្ហោះវីដេអូនូវសកម្មភាពបំបួសរយៈពេលជិត ២ នាទី ពេលនេះតារាចម្រៀង ងួន ចាន់ដេវីដ បានបង្ហាញរូបភាពជាព្រះសង្ឃហើយ ។ ក្នុងនោះដែរ មហាជន និង អ្នកគាំទ្រជាច្រើនបានចែករំលែករូបភាពបំបួសនាគដំបូងរបស់លោក ងួន ចាន់ដេវីដ ដែលបានសាងផ្នួសនៅវត្តអារាមមួយកន្លែងដែលមិនបានបញ្ជាក់ឈ្មោះនោះទេ ។

ការសាងផ្នួសរបស់ ងួន ចាន់ដេវីដ បានធ្វើឲ្យមហាជនអ្នកគាំទ្រមានក្តីអំណរ និង សរសើរពីចិត្តជ្រះថ្លារបស់លោកយ៉ាងខ្លាំង ។ យ៉ាងណាមិញមិនទាន់បានមួយថ្ងៃនៃការបំបួសនាគរបស់តារារូបនេះផង ស្រាប់តែគូរស្នេហ៍របស់លោក គឺ ទេព បូព្រឹក្ស បានពោលពាក្យនេះថា «ថ្ងៃនេះខ្ញុំនៅហៅ ដេវិតដេវិត បាន តែចាប់ពីស្អែកទៅគឺត្រូវហៅ លោកបងហើយ តាមសំរួលណាបង ធ្វើតាមអារម្មណ៍» ៕

Related posts

Leave a Comment