មានទឹកចិត្តណាស់! លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានរួមរំលែកទុក្ខក្រៀមក្រំ ក្រុមគ្រួសារ ស. ព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន នូវថវិកាចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព ដោយសារជំ.ងឺកូ.វី.ដ-១៩ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកលោកជំទាវឧកញ៉ា នឹម វណ្ណៈ ចូលបច្ច័យចំនួន 1000$ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារស.ព​ ឯកឧត្តម​ ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន​ ដែល​បានទទួលមរណភាពដោយសារជំ.ងឺកូ.វី.ដ-១៩ ក្នុងជន្មាយុ​ ៧៧ឆ្នាំ​។ ដែលលោក អុឹម ជីវ៉ា ជាតំណាង លោកជំទាវឧកញ៉ានឹម វណ្ណៈ បានចូលបច្ច័យចំនួន 1000$ ដែលជាវិការផ្ទាល់របស់លោកជំទាវឧកញ៉ានឹម វណ្ណៈបុត្រី លោកជំទាវលោកជំទាវម៉ែ ហ៊ុន សុីណាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងការចូលរួមរំលែកមរណទុ.ក្ខនេះ លោកជំទាវឧកញ៉ានឹម វណ្ណៈ បានចាត់ទុកការស្លា.ប់របស់ឯកឧត្តម​ ម៉ៅ​ អាយុទ្ធ​ គឺជាការបា.ត់.បង់ធនធានមនុស្ស​ ១រូបដ៏កម្ររបស់កម្ពុជា​។ ឯកឧត្តម​ ជា​អ្នកនិពន្ធខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញមួយរូប មានស្នាដៃផលិតខ្សែភាពយន្តវីដេអូ​ ចម្រៀងកាយវិការ​ កំណាព្យប្រលោមលោកជាដើម​ ក្នុងនោះខ្សែភាពយន្តដ៏ល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ។ ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវឧកញ៉ានឹម វណ្ណៈ សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោកជំទាវឧកញ៉ានឹម វណ្ណៈ សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមប្រយុទ្ធប្រ.ឆាំ.ង និងទប់ស្កាត់ការឆ្លងរីករាលដាលជំ.ងឺ.កូ.វី.ដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដេីម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិយេីង។ សូមរំលឹកថា ឯកឧត្តម​ ម៉ៅ​ អាយុទ្ធ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ បានទទួលមរណភាពនៅវេលា​ម៉ោងប្រមាណ៦ល្ងាច​ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​៕

Related posts