ប្រយ័ត្នប្រយែងផងបងៗអូនៗពេលនាំកូនទៅលេងក្បែរសណ្ឋាគារឯករាជ្យ(សណ្ឋាគារ7ជាន់)

ក្រុងព្រះសីហនុ-ប្រភពីពលរដ្ឋក៏ដូចជាពីមន្ទីរពេទ្យឯកជនក្នុងក្រុងព្រះសីហនុអោយដឹងថា ប៉ុន្មានថ្ងៃនេះមានពលរដ្ឋមួយចំនួនបាន រងគ្រោះដោយសត្វស្វាខាំនៅតាមផ្លូវក្បែរសណ្ឋាគារឯករាជ្យ(សណ្ឋាគារ៧ជាន់)ក្នុងសង្កាត់លេខ៣ កន្លែងដែលពលរដ្ឋឬអ្នកទេសចរណ៏ឧស្សាហ៏នាំគ្នាទៅមើលឬឱ្យចំណីសត្វស្វាតូច ធំនៅកន្លែងនោះ។

មន្ត្រីថា កន្លងមក មិនធ្លាប់មានហេតុការណ៏នេះកើតឡើងទេ អាចនិយាយបានថាសត្វស្វានៅទីនោះស្លូត លេងជាមួយមនុស្សនិងទទួលបានចំណីផ្លែឈើជារៀងរាល់ថ្ងៃ ប៉ុន្តែបច្ចុប្បន្នក្រោយមានពលរដ្ឋរងគ្រោះដោយស្វាធំកាចហើយខាំនាំឱ្យរងរបួសបែបនេះ មន្ត្រីអំពាវនាវដល់អ្នកទៅមើលហ្វូងស្វាបង្កើនការប្រុងប្រយត្ន័ កុំទៅជិតសត្វស្វាពេកជាពិសេសពពួកស្វាបាឬមេ ធំៗដើម្បីបង្ការគ្រោះថ្នាក់។
ជាមួយគ្នានេះនៅក្នុងបណ្តាញសង្គមរបស់ពលរដ្ឋដែលមានសាច់ញាតិត្រូវស្វាខាំ នៅកន្លែងនោះ ក៏បានជូនជាដំណឹងនិងអំពាវនាវ សូមឱ្យពលរដ្ឋដ៏ទៃទៀតប្រុងប្រយត្ន័ផងដែរ៕

Related posts

Leave a Comment