គេមើលងាយពេក! ទ្រាំលែងបាន ទេព បូព្រឹក្ស ចេញមុខទម្លាយប្រាក់ចំណូលមួយខែៗ មិនចេះតិច (មានវីដេអូ)

ថៃ៖ សព្វថ្ងៃនេះ កំពូលតារាស្រី Aum Patcharapa ត្រូវបានគេចាត់ទុកថា តារាសម្ដែងជួរមុខ ដែលមនុស្សគ្រប់គ្នាស្រលាញ់ខ្លាំងណាស់ ហើយចង់ឃើញពីសម្រស់ពិត ក៏ដូចជាភាពស្រស់ស្អាត និង ភាពវ័យក្មេង របស់នាងនៅខាងក្រៅ ផងដែរ។

ប៉ុន្តែថ្មីៗនេះ ស្រាប់តែលេចរូបភាព ដ៏គួរឲ្យទាក់ទាញមួយ ស្របពេល ដែលតារាស្រី Aum Patcharapa បានជួបជាមួយនឹងកំពូលតាមចម្រៀងប្រុសដ៏ល្បីល្បាញប្រចាំប្រទេសថៃ លោក Bird ThongChai ដែលធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗជាច្រើន ពិតជាសេចក្ដីរំភើប ដោយបានឃើញកំពូលតារាប្រុសស្រីទាំងពីរ មានឱកាសជួបជុំគ្នា ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នា ថែមទៀត។

ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ នៅក្នុងរូបភាពរបស់អ្នកទាំងពីរ ធ្វើឲ្យមនុស្សជាច្រើន លាន់មាត់សរសើរមិនដាច់ពីមាត់ ពីសម្រស់របស់អ្នកទាំងពីរ ដែលនៅតែមានភាពវ័យក្មេង មិនចាញ់គ្នាឡើយ ថែមទាំងបានផ្ដល់នូវស្នាមញញឹមដ៏ទាក់ទាញ ដែលធ្វើឲ្យអ្នកទស្សនា ស្ទើរតែភ្លេចទៅហើយថា សព្វថ្ងៃនេះ អ្នកទាំងពីរ គឺមានវ័យកាន់តែជ្រេរទៅហើយ ដែលនៅក្នុងពេលឥលូវនេះផ្ទាល់ Aum មានអាយុ ៤១ ចំណែកឯ លោក Bird មានអាយុ ៦១ ឆ្នាំ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment