ក្រោយមានករណី​​មន្ត្រី​​នគរបា​​លមួ​​យរូ​​បនាំ ​​ប្រពន្ធចេញចូ​​លតំ​​បន់បិ​​ទខ្ទប់ដោយសេរី​​ ​​ពេលនេះ​​ស្នងកា​​រនគរបា​​លបា​​នចេញមកបញ្ជា​​ក់ហើ​​យថា​​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពវេបផ្សាយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានកិត្តិយសសូមធ្វើការបំភ្លឺជូនប្រជាពលរដ្ឋឲ្យបានជ្រាប​ថា បន្ទាប់ពីទទួលបានព័ត៌មាន និងបានឃេីញការបង្ហោះព័ត៌មានពាក់ព័ន្ធទៅនឹងការចោទប្រកាន់លើមន្ត្រីនគរបាលមួយរូបដែលបានដឹកប្រពន្ធចេញ.ចូលអំឡុងពេលដែលតំបន់ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម​ ខ័ណ្ឌសែនសុខត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ​ ប្រកាសបិទខ្ទប់កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីធ្វេីការសាកសួរ និងស្រាវជ្រាវរួចរាល់ ពាក់ព័ន្ធទៅនឹងករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វើការកោះហៅមន្ត្រីរូបនោះចូលខ្លួនមកធ្វើកិច្ចសន្យា និងបានធ្វេីការព្រមានអំពីទង្វើខុសឆ្គងនេះ បើទោះបីមន្ត្រីរូបនោះមានភារកិច្ចនិងសិទ្ធិក្នុងការបំពេញការងារនៅតំបន់បិទខ្ទប់ពិតមែន តែការអនុញ្ញាតឲ្យក្រុមគ្រួសារជិះមធ្យោបាយធ្វើដំណើរជាមួយចេញុ.ចូលក្នុងតំបន់បិទខ្ទប់ គឺពិតជាមានការខុសឆ្គងពិតប្រាកដមែន​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធទៅនឹងកំហុសឆ្គងនេះ ក្រុមប្រឹក្សាវិន័យនឹងអនុវត្តន៍នូវវិធានការចំពោះមន្ត្រីរូបនោះ ជាថ្មីម្តងទៀតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអរគុណចំពោះការចូលរួមផ្តល់ព័ត៌មានដែលជាចំណែកមួយមិនអាចខ្វះបានដើម្បីកែលម្អ​ និងចូលរួមគ្នាដេីម្បីបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩​ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ៕

Related posts