ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជូន ២ ពាន់ដុល្លារដល់កម្មករអភ័ព្វជាពូក្មួយ ត្រូវស្លាប់ក្នុងភ្នក់ភ្លើង

ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសចូលរួមជួយជាទឹកប្រាក់ចំនួន ២ ពាន់ដុល្លារដល់គ្រួសារ កម្មករកម្សត់ដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទះហ្គាសនៅហាងលក់ហ្គាសមួយកន្លែងនៅភ្នំពេញ កាលពីថ្ងៃទី ១៨ កក្កដា ២០២០ កន្លងទៅ ។

ការប្រកាសជួយរបស់លោកឧកញ៉ារូបនេះ បានធ្វើឱ្យមហាជនមានការរំភើបចិត្តជាខ្លាំង ព្រោះកម្មករដែលត្រូវជាពូក្មួយនឹងគ្នានោះ មកពីគ្រួសារដែលជាជីវភាពក្រលំបាក់ខ្លាំង ។ អ្នកទាំងពីរបាត់បង់មជីវិតគួរឱ្យអាសូរបំផុតនៅក្នុងភ្នក់ភ្លើងទាំងគ្មានសាច់ញាតិណាម្នាក់បានមកមើលសាកសពឡើយ ។

ទើបតែថ្មីៗនេះបានទទួលព័ត៌មានមកថា អ្នកទាំងពីរដែលបានស្លាប់ទៅនោះមានស្រុកកំណើតមកពីខេត្តព្រៃវែង នៅក្រាំងតាយ៉ង ស្រុកពាមជរ ។ ដូច្នេះសង្ឃឹមថានឹងមានសប្បុរសជនដែលមានសទ្ធារជ្រះថ្លាអាចចូលរួមបរិច្ចាគធនធានដែលខ្លួនមានជួយដល់គ្រួសារមួយនេះផងទៅចុះ ៕

Related posts

Leave a Comment