ប្អូនៗសាលាឯកជនទាំង ២០ នៅភ្នំពេញ និង ២ ខេត្តនេះ នឹងត្រូវចូលរៀនមុនគេបង្អស់

តាមលិខិតចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២០ ជម្រាបជូនឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យមានការបើកដំណើរការឡើងវិញនៅដំណាក់កាលទី១ សម្រាប់គ្រឹះស្ថានសិក្សាឯកជនស្តង់ដាខ្ពស់ចំនួន២០ ។

គ្រឹះស្ថានសិក្សាឯកជនចំនួន២០ ដែលទីស្តីការគណៈរដ្ឋមន្រ្តីគ្រោងឱ្យបើកដំណើរការយោងតាមសំណើររបស់រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង កីឡានេះ គឺស្ថិតនៅក្នុងរាជធានីភ្នំពេញ ក្រុងសៀមរាប និង ក្រុងបាត់ដំបងប៉ុណ្ណោះ ដោយពុំទាន់មានខេត្តផ្សេងនៅឡើយទេ ។

យ៉ាងណាមិញ សាលារៀនដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនេះត្រូវតែគោរពអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និង កីឡា និង វិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក ៕

Related posts

Leave a Comment