ចិត្តធម៌ណាស់! លោក William Guang ប្រកាសចែកជូនជនខ្វះខាតនូវគ្រឿងឧបភោគបរិភោគមួយចំនួនដោយមិនគិតថ្លៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ William Guang បានបង្ហោះ និងសរសេររៀបរាប់ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានអោយដឹងថា៖ «សេចក្ដីជូនដំណឹងអំពីការចែកជូននូវស្បៀងអាហារដល់អ្នកខ្វះខាតដោយឥតគិតថ្លៃ! ប​ង​ប្អូនប្រជាពលរដ្ឋជាទីស្រលាញ់ដ៏ជ្រៀលជ្រៅក្នុងខណៈភ័យយន្ត.រាយនៃ ការរាតត្បាត​នៃជំ.ងឺ កូ.វី.ដ១៩ នេះពិត ជាបានជះផលប៉ះពាល់យ៉ាងខ្លាំ​ងទាំងសន្តិសុខ សុខមាលភាព សុខភាពសាធារណៈ និងខឿនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទូទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងស្ថានភាពនេះគ្រប់គ្នាពិតជាលំបាក តែបញ្ហាលំបាកនេះមិនអាចទប់ទល់បានជាមួយមហាសាមគ្គីរបស់យេីងទាំងអស់គ្នានោះទេជានិច្ចជាកាលខ្ញុំមិនដែលប្រងេីយកន្តេីយចំពោះការលំបាករបស់ពលរដ្ឋដូចគ្នាក្នុងភារៈជាអ្នកបម្រេីប្រជាជន។ ពិតណាស់ខ្ញុំម្នាក់មិនអាចជួយគ្រប់គ្នាបាននោះទេ តែខ្ញុំអាចជាចំណែកតូចមួយក្នុងការចូលរួមជួយពលរដ្ឋរបស់យេីងដែលកំពុងលំបាក។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបានត្រៀមគ្រឿងឧបភោគបរិភោគជាអង្ករចំនួន ២០តោន មី ៥០០កេះ ត្រីខ ១៥០០កំប៉ុង អាល់កុលលាងដៃ១០០០ដប ដែលអាចចែកជូនអ្នកខ្វះខាតទីទាល់បានចំនួន ១០០០គ្រួសារដោយមួយគ្រួសារទទួលបាន អង្ករ ២០គីឡូ មីកន្លះកេះ និងត្រីខកន្លះយួរ អាល់កុកមួយដប ដោយអំណោយមនុស្សធម៌នេះ និងចែកជូន ០៣ថ្ងៃ ចាប់ពីថ្ងៃស្អែកម៉ោង ០៩ព្រឹក ដល់ ០៥ល្ងាច នៅខុទ្ទកាល័យប្រធានគណបក្សខ្មែរក្រោក ផ្ទះលេខ ៩៨ ផ្លូវ ១៩៣ កែងផ្លូវ ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមួយថ្ងៃចែកក្នុងការកំណត់ ៣០០នាក់ចំពោះបងប្អូនដែលពិតជាខ្វះខាត សូមទំនាក់ទំនងមកជាមុន តាមរយៈលេខទូរស័ព្ទ 097 7976 273, 086 908 208, 095 503 110! បញ្ជាក់៖ ស្បៀងអាហារនេះជូនសម្រាប់ពលរដ្ឋដែលគ្នាខ្វះខាតទីទាល់ សម្រាប់អ្នកមានលទ្ធភាពហេីយសូមមេត្តាកុំយកអី សូមទុកចំណែកនេះដល់គ្នាអ្នកក្សត់ផងចុះ។ ការមកទទួលចាំបាច់ត្រូវរក្សាគម្លាត និងស្ដាប់ការសម្របសម្រួលរបស់មន្ត្រីបក្ស ដេីម្បីការពារការឆ្លងនៃជំ.ងឺកូ.វីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល»៕

Related posts