ព្រះនាងតូច នរោត្តម ជេនណា សម្តែងពីព្រះទ័យរំភើប ព្រោះតែត្រឹមរយៈពេល១ថ្ងៃសោះ វីដេអូ របាំជូនពរថ្មី របស់ ព្រះនាងតូចមានអ្នកចូលទស្សនារហូត ជាង១លានដង…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលប្រិយមិត្តនិងមហាជនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន គឺព្រះនាងតូចនរោត្តម ជេនណា ដោយរូបព្រះនាង មានស្រមស់ស្រស់ស្អាត រួមទាំងទឹកដមសំលេងដ៏ក្រអួនក្រអៅ តាមរយៈបទចម្រៀងជាច្រើនកន្លងមកនេះ ដោយព្រះនាងតូចបានធ្វើការបង្ហោះវីដេអូ ជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះនាង រួមទាំងយូធូបផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីទឹកដមសំលេងដ៏មានមន្តស្នេហ៍របស់ព្រះនាងតូច បានអង្រួនបេះដូងពីសំណាក់មហាជន ក៏ដូចជាហ្វេនៗជាច្រើនរបស់ទ្រង់ផ្ទាល់ឲ្យលង់ជាមួយនឹងសំលេងដ៏សែនពិរោះរណ្តំ អមជាមួយនិងកាយវិការយ៉ាងទន់ភ្លន់ ក្រមិក្រមើម ទៅតាមបទចម្រៀងដែលព្រះនាងធ្វើការបកស្រាយ។ស្រាប់តែកាលពីម្សិលមិញនេះ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១២ នេះ ព្រះនាងតូច នរោត្តម ជេនណា បានធ្វើឲ្យមហាជនក៏ដូចជាហ្វេនៗជាច្រើនមានការចាប់អារម្មណ៍ ក្រោយឃើញព្រះនាងបានសម្តែងនូវ “របាំជូនពរឆ្នាំថ្មី”។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រឹមតែរយៈពេលមួយថ្ងៃសោះ វីដេអូ របាំជូនពរ មានអ្នកចូលទស្សនាជាង១លានបាត់ហើយ ដល់ថ្នាក់ធ្វើឲ្យព្រះនាងបានសម្តែងពីព្រះទ័យរំភើបថា៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជារីករាយណាស់ ដែលបងប្អូនពូមាមីងទាំងអស់ចូលទស្សនាវីដេអូរាំរបាំជូនពរមួយនេះ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះវីដេអូមួយនេះបានដល់ទៅ ១លាន View ទៅហេីយ។ ខ្ញុំនិងខិតខំព្យាយាមបង្ហាញនូវអ្វីល្អៗ ក្នុងព្រលឹងវប្បធម៍ប្រពៃណីជាតិយេីង ជូនបងប្អូនពុកម៉ែមាមីងជាបន្តទៀត។ សូមអរព្រះគុណ និងសូមអរគុណបងប្អូនពុកម៉ែមាមីងដែលតែងតែស្រឡាញ់រាប់អានខ្ញុំតាំងពីដេីមរៀងមក។

Related posts