កុំចេះតែហ៊ាន! បុរសម្នាក់ត្រូវនគរបាលខេត្តកំពង់ចាមឃា.ត់ខ្លួន ដោយសាតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តកំពង់ចាម​ ៖ នគរបាលខេត្តកំពង់ចាមឃា.ត់ខ្លួនបុរសម្នាក់លេង Tiktok ញុះញុង់ធ្វើឲ្យមានការវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ , រារាំងដល់ការអនុវត្តវិធានការ និងបទប្រមាថ ប្រព្រឹត្តនៅប្រទេសកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពព័ត៌មាន BKK News បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានបទបញ្ជាពី លោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង ទទួលផែនការងារសន្តិសុខ ចាត់ឲ្យធ្វើការស្រាវជ្រាវ រកមុខសញ្ញា ចំនួន០១នាក់ ឈ្មោះ មាន ពន្លក ហៅ បង តា ដែលមានគណនី Tiktok ឈ្មោះ នាយ ប្រុញ និងមានគណនីហ្វេសប៊ុក ឈ្មោះ បង តា បច្ចុប្បន្ន ធ្វើជាជាងកាត់កញ្ចក់ នៅទីរួមខេត្តកំពង់ចាម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលសន្តិសុខ , ផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ចាន់ រស្មី ស្នងការរងចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត ទទួលបានលទ្ធផល គឺនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ាង១១ និង៣០នាទី សមត្ថកិច្ច បានធ្វើការឃា.ត់ខ្លួន ជនខាងលើ ដែលមានអត្តសញ្ញាណប័ណលេខ ០៦១៥៣៦៧៥៤ មានឈ្មោះ នូវ ខ្លឹង ហៅ មាន ពន្លក ហៅ បង តា ភេទប្រុស កើតថ្ងៃទី០៦.០១.១៩៨៧ មានស្រុកកំណើត ឃុំផ្តៅជុំ ស្រុកបាធាយ ខេត្តកំពង់ចាម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នទីលំនៅភូមិជ្រោយអំពិល ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពីបទញុះញុង់ធ្វើឲ្យមានការវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ , រារាំងដល់ការអនុវត្តវិធានការ និងបទប្រមាថ ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីក្នុងខែមីនា ដល់ខែមេសា ឆ្នាំ២០២១ ។បច្ចុប្បន្ន ឈ្មោះ នូវ ខ្លឹង ហៅ មាន ពន្លក ហៅ បង តា ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី តាមបញ្ជារបស់ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

Related posts