ញាក់សាច់ ពេលដឹងពីតម្លៃខ្លួន​ ម្ចាស់បទ ឡានសារ៉ែន កញ្ញា តន់ ចន្ទសីម៉ា ថតសំអាងការមួយថ្ងៃ ស៊ីថ្លៃរហូតដល់…

កាលពីពេលថ្មីៗនេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញតារាចម្រៀងនៅផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា និងលោក ខេម បានថតសំអាងការ និងសាឡន យ៉ាងស្រស់ស្អាត ក្នុងឈុតបែបប្រពៃណីខ្មែរ ធ្វើឲ្យមហាជនកោតសរសើរ និងលាន់មាត់ថា ស្រស់ស្អាតគ្រប់ឈុត។

តារាចម្រៀង តន់ ចន្ទសីម៉ា ពិតជាមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងណាស់ តាំងពីនាង ចូលក្នុងផលិតកម្ម Galaxy Navatra ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ ពេលកញ្ញាចាប់ដៃគូរជាមួយតារាចម្រៀង ខ្មែរ និងថៃ ធ្វើការបកស្រាយបទចម្រៀងរួមគ្នា រឹតតែធ្វើឲ្យមហាជន ជាច្រើនគាំទ្រ។

ដោយឡែកកាលពីប៉ុន្មានថ្ងៃមុននេះ ស្រាប់តែបែកធ្លាយតម្លៃថតសំអាងការរបស់តារាស្រីរូបនេះ ដោយថតក្នុងមួយថ្ងៃ ទទួលបានរហូតដល់ទៅ $20000 ដែលធ្វើឲ្យមហាជន កាន់តែភ្ញាក់ផ្អើលមែនទែន។

ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកយឹម តាស្រង់ អ្នកនិពន្ធ នៅក្នុងផលិតកម្ម Galaxy Navatra បានបង្ហោះសារថា “តារាស្រីល្បីគ្រាន់តែថតរូបសំអាងការ១ថ្ងៃបាន $20000 បានមកចែកលោកអ្នកនិពន្ធ %20 នេះហើយបានម្នាក់ៗគេចង់ល្បីណាស់ អត់ត្រូវថ្លៃច្រៀងឬថតឲ្យនៅដេកផ្ទះញុាំបាយហូបបន្លែត្រីសាច់ផ្សារឡេង ណាវ៉ាត្រាផ្គត់ផ្គង់ឲ្យ”។

Related posts

Leave a Comment