មានឆ្ងល់ជាខ្លាំ! ខណៈដល់ថ្ងៃចូលរោងការហើយ កូនកំលោះសល់តែខោខ្លី ព្រោតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ រូបថតរបស់គូស្នេហ៍វ័យក្មេងមួយគូ នៅភាគខាងកើតតំបន់ Java ប្រទេសឥណ្ឌូណេស៊ី ត្រូវបានចែកចាយពាសពេញបណ្តាញសង្គមធ្វីតទ័រ ដោយសារកូនកំលោះស្លៀកតែខោខ្លីប៉ុណ្ណោះ ហើយលើសពីនេះ ថែមទាំងមានចំណងព្យួរដៃ និងបង់រុំពីរបីកន្លែងនៅលើជង្គង់របស់គាត់ទៀតផង ខណៈកូនក្រមុំគ្រងឈុតតាមទំនៀមទម្លាប់ប្រពៃណី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីកម្រងរូបភាព ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមមក អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនហាក់មានការងឿងឆ្ងល់អំពីសម្លៀកបំពាក់និងមូលហេតុ ដែលកូនកំលោះបានស្លៀកពាក់បែបនេះ។ យ៉ាងណាមិញ តាមយោងតាមគេហទំព័រ Kompas បានឲ្យដឹងថា តាមពិតទៅកូនកំលោះបានជួបគ្រោះ.ថ្នាក់ចរាចរណ៍ ដែលគាត់បានធ្លាក់ពីលើម៉ូតូហើយ បណ្ដាលឲ្យរងរបួសនៅមុនថ្ងៃរៀបការ៤ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញបញ្ហានេះដែរ នាង Elinda Dwi Kristiani ដែលជាកូនក្រមុំបាននិយាយថា Suprapto (កូនកំលោះ) មិនអាចស្លៀកឈុតប្រពៃណីបានទេ ពីព្រោះគាត់ទើបតែវះកាត់ស្មាដែលរងរបួស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយទោះជាលោក Suprapto ហាក់មើលទៅដូចជាមិនសប្បាយចិត្ដ ដូចការដែលបានរំពឹងទុកក្នុងថ្ងៃពិសេសរបស់គាត់ក៏ដោយ ប៉ុន្ដែគាត់ទទួលបានការកោតសរសើរយ៉ាងខ្លាំង ចំពោះការចូលរួមពិធីមង្គលការទាំងខ្លួនមានរបួសដូច្នេះ ហើយគាត់ត្រូវបានគេសសើរថាជា មនុស្សដែលមានទំនួលខុសត្រូវផងដែរ៕

Related posts