ស្គាល់គ្នាត្រឹមមួយអាទិត្យប្រពន្ធហ៊ាននាំប្រុសស្នេហ៍មកដេកដល់ក្នុងបន្ទប់ ឯប្តីបានត្រឹមអង្គុយសម្រក់ទឹកភ្នែក(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៩យប់ មានហេតុការណ៍ប្រព្រឹត្តអំពើផិ.តក្ប.ត់មួយកើតឡើងដោយប្តីមកទាន់ប្រពន្ធកំពុងតែដេកឱបគ្នាជាមួយប្រុសស្នេហ៍នៅក្នុងបន្ទប់ជួលបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ខណៈនោះដែរប្តីបានត្រឹមអង្គុយសម្រក់ទឹកភ្នែកទាំងឈឺចាប់។ ហេតុការណ៍ប្រពន្ធផិ.តក្ប.ត់នេះកើតឡើងនៅចំនុចផ្ទះជួលមួយកន្លែង បន្ទប់លេខ២៨B ជាន់ទី០២ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាប្តីឈ្មោះ ក្រិត ពៅ អាយុ ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ។ ប្រពន្ធឈ្មោះ សាក់ ស្រីភ័ស្ត អាយុ ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រដូចគ្នា។ បុរសជាប្តីបានរៀបរាប់ប្រាប់ថាគាត់បានរៀបការជាមួយគ្នានៅឆ្នាំ២០១១ នៅឯស្រុកកំណើតខាងគាត់ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង រហូតមកដល់សព្វថ្ងៃមានរយៈពេល ១០ឆ្នាំហើយ ដោយមានកូនប្រុសស្រីនៅក្នុងបន្ទុកពីរនាក់ថែមទៀត។ បុរសជាប្តីបានបន្ថែមទៀតថាពួកគាត់បានមកធ្វើការនៅរោងចក្រក្នុងក្រុងភ្នុំពេញ ដោយស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលមករស់នៅភ្នំពេញពួកគាត់រស់នៅមិនចុះសម្រុងគ្នាសោះ គឺតែងតែឈ្លោះ.គ្នាជាញឹកញាប់ ហើយរយៈពេល១ខែចុងក្រោយនេះ ប្រពន្ធគាត់បានវេចបង្វេចរត់ចោលរូបគាត់ជាប្តីមករស់នៅបន្ទប់ជួលផ្សេង។ ក្រោយមករូបគាត់ជាប្ដីបានតាមដានដឹងថាប្រពន្ធរបស់គាត់មកនៅបន្ទប់ជួលផ្សេងក្បែរកន្លែងគាត់ស្នាក់នៅដែរ លុះរយៈពេលមួយ អាទិត្យក្រោយមកដោយមានការសង្ស័យព្រោះរូបគាត់ជាប្ដីបានទូរស័ព្ទទៅប្រពន្ធដើម្បីចង់សួរសុខទុក្ខ តែប្រពន្ធបានប្រាប់ថាឈប់ខលមករកគេទៀតទៅ! ធ្វើឲ្យរូបគាត់ជាប្តីរឹតតែមានការសង្ស័យថែមទៀត។ លុះដល់ម៉ោងកើតហេតុខាងលើ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ក៏បានដើរមកមើលប្រពន្ធ ដល់បន្ទប់ជួល ដោយអើតមើលក្នុងបន្ទប់ឃើញនៅម្នាក់ឯង រួចក៏បានដើរចេញមកវិញ ស្រាប់តែឮសំឡេងមនុស្សប្រុស ទើបដឹងថាប្រពន្ធនាំប្រុសមកដេកដល់ក្នុងបន្ទប់ ភ្លាមៗនោះរូបគាត់បានយកដែកចងទ្វារជាប់មិនឱ្យចេញទៅណាទេ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនស្នាក់នៅបន្ទប់ជួលក្បែរគ្នារាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកជួយធ្វើអន្តរាគមន៍។

ចំនែកខាងប្រពន្ធបានប្រាប់វិញផងដែរថា តាំងពីខ្លួនបានរៀបការជាមួយប្ដីមកគ្រួសារខាងប្តីតែងតែមើលងាយ មើលថោកមកលើរូបនាងជារឿយៗ តែរូបនាងជាប្រពន្ធមិនបានប្រាប់ប្ដីនោះទេ ហើយតែងតែឈ្លោះ.ប្រ.កែកគ្នាជាមួយប្តីជាញឹកញាប់ផងដែរ។ ក្រោយមករូបនាងជាប្រពន្ធបានសុំប្ដីលែង.លះគ្នា តែប្ដីមិនព្រម ហើយក៏បានចាកចេញពីប្តីមកស្នាក់នៅបន្ទប់ជួលផ្សេងទៀតតែម្នាក់ឯង។ ក្រោយពីបានស្នាក់នៅបន្ទប់ជួលម្នាក់ឯងមក រូបនាងក៏មានទំនាក់ទំនងជាមួយបុរសម្នាក់តាមរយៈលេងទិកតុកជាមួយគ្នារយៈពេលមួយអាទិត្យ ហើយបានហៅបុរសខាងលើមកដេកដល់ក្នុងបន្ទប់ជួល ទើបប្ដីតាមទាន់ឃា.ត់ខ្លួនប្រគល់ជូនសម.ត្ថកិច្ចតែម្តង។

បច្ចុប្បន្នប្ដីប្រពន្ធនិងប្រុសដែលជាស.ហា.យស្មន់ត្រូវបានកម្លាំងសម.ត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដើម្បីធ្វើការសួរនាំនិងបន្តតាមនីតិវិធីច្បាប់៕

Related posts