នៅវេលាម៉ោង៥ល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ យោងតាមការឲ្យដឹងពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា: សំណុំរឿងមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងឈ្មោះ ភឿង ភិរៈ បានបា.ញ់ទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ បណ្តាលឲ្យស្លា.ប់នៅកន្លែងកើតហេតុ
នៅចំណុចខាងមុខធនាគារ ABA មហាវិថីសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។
ក្រោយពីបានសាកសួរលើឈ្មោះ សឿង ភិរៈ និងបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿង ព្រះរាជអាជ្ញាបានដោះលែងឈ្មោះភឿង ភិរៈ
ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត។ ដំណឹងនេះបានធ្វើឲ្យមហាជនអបអរសាទរជាខ្លាំង ក្នុងនោះក៏មានលោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារខ្លី ផ្ញើជូនសន្តិសុខកំសត់ខាងលើថា: “💐🙏ពិតជាមានយុត្តិធម៌សម្រាបក្មួយប្រុសមែនសូមអរគុណសន្ដិភាព💐”៕