នេះហើយជាផ្ទះកម្មករ ២នាក់ ស្លាប់ដោយសារផ្ទុះហ្គាស់ ប៉ុន្មានថ្ងៃមុន ពួកគាត់ត្រូវជាពូ និងក្មួយបង្កើត ខំធ្វើការ ផ្ញើលុយឱ្យពុកម៉ែ គ្រាន់ទិញអង្ករ ម្ហូប គ្រួសារគាត់ពិបាកណាស់, កើតក្តីអាណិតខ្លោចចិត្ត ថៅកែហាងពេជ្រ បានផ្ញើថវិកា ចូលបុណ្យនូវទឹកប្រាក់ រហូតដល់ទៅ…

កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មានហេតុការណ៍ដ៏សែ​នរ​ន្ធត់មួយ បានកើតឡើង ដោយមានករណីអគ្គិភ័​យ ឆេះសិប្បកម្ម​ លក់ហ្គាស់​ លក់ខ្យល់ អុីដ្រូសែន​ និងថ្មស្អុយ​ សម្រាប់កែឆ្នៃ​ផ្សេងៗ​ ដែលមានទីតំាងស្ថិតនៅ ផ្ទះលេខ ៣៦ ផ្លូវលេខ ៦៣ ​សង្កាត់ផ្សារថ្មីទី៣​ ខណ្ឌដូនពេញ​ រាធានីភ្នំពេញ។

ក្នុងហេតុការណ៍ដ៏ត​ក់ស្លុ​ត និគួរឲ្យខ្លា​ចនេះ បាន ឆ​ក់​យកជី​វីតកូនម្ចាស់ផ្ទះនេះចំនួន២នាក់ រួមទាំងកម្មករ ចំនួន២នាក់ទៀត និងរបួសធ្ងន់ស្រាលចំនួន​ ០៥​ នាក់​ ហើយក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​។

ក្រោយឃើញបែបនេះ កើតក្តីអាណិតខ្លោចចិត្ត ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា បានផ្ញើថវិកា ចូលបុណ្យសព ចំនួន១០០០ដុល្លារ ដល់គ្រួសារកម្មករទំាងពីរនាក់នេះ។

លោកស្រី បានបញ្ជាក់ទាំងអារម្មណ៍រំជួលចិត្តថា៖ “បងប្អូន នេះហើយផ្ទះកម្មករ២នាក់ ស្លា​ប់ដោយសារផ្ទុះហ្គាស់ ថ្ងៃមុន ពួកគាត់នៅខេត្តព្រៃវែង នៅក្រាំងតាយ៉ង ស្រុកពាមជរ គាត់ត្រូវជាពូ និងក្មួយបង្កើត នាំគ្នាឡើងមកភ្នំពេញធ្វើការនៅកន្លែងហ្គាស ២ឆ្នាំហើយ ផ្ញើលុយឱ្យពុកម៉ែគាត់គ្រាន់បានទិញអង្ករ ទិញម្ហូប ព្រោះឮគេប្រាប់ថាគ្រួសារគាត់ពិបាកណាស់។

ឥឡូវស្លាប់ទាំង២នាក់ ធ្វើបុណ្យជាមួយគ្នារោងតែមួយ មើលទៅកម្សត់ណាស់ ខ្ញុំបានផ្ញើថវិកា ១០០០ដុល្លារ ដើម្បីចូលរួមរំលែកទុក្ខពួកគាត់ទាំង២ ហើយក៏អរគុណដល់សមត្ថកិច្ច ពូមេឃុំ ជួយសម្រួល។ អរគុណដល់កាកបាទក្រហម ដែលជួយថវិកាម្នាក់ ៥លានរៀល សម្រាប់ជួយរៀបចំបុណ្យសពពួកគាត់។

ខាងពូម្ចាស់ផ្ទះហ្គាស ប្រាប់ថា ចាំគាត់ធូរតិច គាត់នឹងសួរនាំ ហើយចែករំលែកថវិកាដែលគេជួយ ជូនគ្រួសារកម្មករទាំង២ ។ ពេលដ៏លំបាកនេះ មានតែការផ្ដល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមកបែបនេះ”៕

Related posts

Leave a Comment