កាន់តែកើនឡើង! រកឃើញអ្នកឆ្លងកូ.វី.ដ១៩នៅផ្សារអូរឬស្សីចំនួន ១១១នាក់ហើយគិតត្រឹមថ្ងៃទី៨ ខែមេសា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពព័ត៌មាន Business Cambodia បានឲ្យដឹងថា នៅមុននេះបន្តិច បើយោងតាមហ្វេសប៊ុកផេករបស់ អនុគណៈកម្មការស្រាវជ្រាវជំ.ងឺកូ.វី.ដ១៩ បានឱ្យដឹងថា រកឃើញអ្នកឆ្លងជំ.ងឺកូ.វី.ដ១៩ នៅផ្សារអូរឬស្សីចំនួន ១១១ នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី ៨ ខែ មេសា ឆ្នាំ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់ដូរនៅផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬញឹកញាប់ទាំងអស់ ប្រសិនបើមានរោ.គសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬមានការសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេ.រោ.គកូ.វី.ដ១៩ ដែលស្ថិតនៅទីតាំងទាំងនេះរួមមានដូចជា៖ វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម​ មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះអ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដា.ច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបផងដែរថា កម្ពុជាបានរកឃើញករណីវិជ្ជមានកូ.វី.ដ១៩ ដំបូងបំផុត កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ហើយគិតរហូតមកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងសរុបចំនួន ៣,០២៨ នាក់ អ្នកព្យាបាលជាសះស្បើយមាន ១,៩១៤ នាក់ និងអ្នកស្លាប់មាន ២៤ នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន ១០៨៥ នាក់ផងដែរ នេះបើយោងតាមក្រសួងសុខាភិបាល ៕

Related posts