នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសឱ្យដឹងថា មានករណីវិជ្ជមានកូ.វី.ដ-១៩ នៅកម្ពុជា ចំនួន ១១៣ នាក់ ក្នុងនោះមាន ភ្នំពេញ ១០៣ នាក់ ព្រះសីហនុ ៣ នាក់ កណ្ដាល ៣ នាក់ ស្វាយរៀង ៣ នាក់ កំពត ១ នាក់ និង មានអ្នកជាសះស្បើយ ចំនួន ៩០ នាក់នៅថ្ងៃនេះ ។
តាមរយៈលិខិតប្រកាសរបស់ក្រសួងបានឱ្យដឹងថា ចំណោមអ្នកជាសះស្បើយទាំង ៩០ នាក់នៅថ្ងៃនេះ មាន ៨៨ នាក់គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង មាន ២ នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ៕
សូមអានសេចក្តីលម្អិតខាងក្រោម៖