កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង សហការជាមួយនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវចា.ប់ឃា.ត់ខ្លួនបានជនសង្ស័យជា.ឃា.ត.ក ដែលបានស.ម្លា.ប់.ប្រពន្ធទុកស.ពចោលក្នុងបន្ទប់ជួលរហូតមានក្លិ.នស្អុ.យដល់អ្នកជិតខាងទើបដឹង។
ដោយបានអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជា.ឃា.ត.ក នេះមានឈ្មោះ ប៉ុល ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានចា.ប់ឃា.ត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវជុំវិញករណីស.ម្លា.ប់ប្រពន្ធរបស់ខ្លួន។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ក្នុងក្រុមទី០១ ភូមិរំចេក០៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញស្រី្តឈ្មោះ សេង វ៉េត ហៅស អាយុ៣៩ឆ្នាំបានដេក.ស្លា.ប់ក្នុងបន្ទប់ជួលក្នុងសភាពធំក្លិនស្អុ.យខ្លាំ.ង.ភាយមកខាងក្រៅដោយមិនដឹងពីមូលហេតុ។ សមត្ថកិច្ចបានបើកការស្រាវជ្រាវឈានដល់ការនាំខ្លួនបុរសជាប្តីរបស់ជនរងគ្រោះមកធ្វើការសាកសួរ។
ជនស.ង្ស័យដែលត្រូវជាប្តីឈ្មោះ ប៉ុល ប៊ុនធឿន បានឆ្លើយសារភាពថាគាត់ពិតជាបានស.ម្លា.ប់ប្រពន្ធគាត់កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នាយប់រំលងអាធ្រាត្រ ដោយការវា.យដំលើផ្ទៃមុខនិងច្រ.បា.ច់.ករហូតដល់.ស្លា.ប់។ចំពោះមូលហេតុដែលឈានដល់ការ.ស.ម្លា.ប់ប្រពន្ធបែបនេះ គឺដោយសារប្រពន្ធគាត់តែងតែជេរប្រ.មា.ថគាត់នៅពេលខឹ.ង ហើយតែងតែទូរស័ព្ទទៅរកប្តីមុនរបស់គាត់ និងនិយាយសរសើរប្តីមុននៅចំពោះមុខគាត់ជាញឹកញយ។តាមការរៀបរាប់ជនស័្សយរូបនេះបានឲ្យដឹងថា រូបគាត់និងស្រី្តរងគ្រោះទើបនឹងបានគ្នាជាប្តី ប្រពន្ធក្នុងរយៈពេលតែជាងមួយឆ្នាំប៉ុណ្ណោះ ហើយស្រ្តីជាប្រពន្ធនេះមានទីលំនៅឯខេត្កកណ្តាល ហើយគាត់បានគ្នាក្នុងពេលធ្វើកម្មកររោងចក្រនៅខេត្តតាកែវជាមួយគ្នា និងទើបមកជួលបន្ទប់ស្នាក់នៅទីនេះក្នុងអំឡុងខែមីនា ឆ្នាំ២០២១តែប៉ុណ្ណោះ។បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញដើម្បីបញ្ជូនបន្តទៅកាន់តុលារការអនុវត្តតាមផ្លូវច្បាប់៕