គួរឲ្យព្រួយបារម្មណ៍ណាស់! ធ្លា.យដំណឹងតាមចាប់ខ្លួនបវរកញ្ញា ពីសំណាក់ទាហ៊ានមីយ៉ាន់ម៉ា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា នៅក្នុងការប្រកួតផ្តា.ច់ព្រ័ត្របេក្ខភាពបវរកញ្ញាប្រទេសមីយ៉ាន់ម៉ា គឺកញ្ញា Han Lay បានឡើងនិយាយពីបញ្ហានយោបាយនៃរបបយោធាដែលកំពុងតែក្តៅនៅក្នុងប្រទេសរបស់ខ្លួនទៅកាន់ពិភពលោក ធ្វើឲ្យអ្នកគាំទ្រក៏ដូចជាប្រជាជនថៃមានការព្រួយបារម្មណ៍ពីសុវត្ថិភាពរបស់នាង ដូចនេះហើយក្រោយពីបញ្ចប់កម្មវិធី Miss Grand International 2020 ដើម្បីរក្សាសុវត្ថិភាពរបស់នាង ប្រទេសថៃបានអនុញ្ញាតិឲ្យនាងបានរស់នៅបន្តមួយរយៈសិន មួយវិញទៀតដោយសារតែប្រទេសមីយ៉ាន់ម៉ាបានបិទជើងហោះហើរអស់ពុំអាចធ្វើដំណើរបានផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការរស់នៅក្នុងប្រទេសថៃ គេឃើញថានាងត្រូវបានការយកចិត្តទុកដាក់យ៉ាងពិសេសពីក្រុមហ៊ុន Miss Grand International ជាពិសេសលោក Nawat ដែលតែងជួយជ្រោមជ្រែងនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះមហាជនមានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពី លេចឮដំណឹងថា រដ្ឋាភិបាលយោធាប្រទេសមីយ៉ាន់ម៉ា បានចេញដីការចាប់ខ្លួននាង Han Lay ដែលកំពុងរស់នៅប្រទេសថៃ ក៏ប៉ុន្តែ គេពុំទាន់អាចដឹងច្បាស់ទេថា មានដីកាចាប់នាង មែននោះ ព្រោះថា ក្រោយពីលេចឮដំណឹង ខាងក្រុម និង លោក Nawat បានត្រួតពិនិត្យមើលគ្រប់ទីស្នាក់ការទាំងអស់របស់មីយ៉ាន់ម៉ា តែពុំឃើញមានឈ្មោះ បវកញ្ញា នាង Han lay នោះឡើយ មានតែតារា មីយ៉ាន់ម៉ា ២៥ នាក់​ផ្សេងទៀតដែលកំពុងតែជាប់ឈ្មោះក្នុងបញ្ជីចា.ប់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបញ្ជាក់របស់លោក Nawat បានឱ្យដឹងថា​ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកនឹងការពារ Han lay យ៉ាងពេញទំហឹងផងដែរ ។ ទន្ទឹមនឹងនេះ រឿងបន្តនឹងទៅជាយ៉ាងណា គេពុំទាន់អាចដឹងច្បាស់ទេនៅពេលនេះ គឺរង់ចាំមើលស្ថានភាព​សិន ​៕

Related posts