នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ នេះមានការរាយការណ៍មួយបានបង្ហាញថា មានព្រះសង្ឃមួយអង្គចូលធុតង្គក្នុងល្អាង Phra Sai Ngam នៅខេត្ត Phitsanulok តាំងពីថ្ងៃទី ៤ ខែមេសា ប៉ុន្តែអកុសល ចាប់ពីថ្ងៃទី ៤-៦ ខែមេសាមកមានភ្លៀងជាច្រើនជាប់ៗគ្នាបណ្ដាលឱ្យមាត់ល្អាង និង ក្នុងល្អាងពោរពេញទៅដោយទឹកដែលហូរពីលើភ្នំចុះមក ធ្វើឱ្យព្រះសង្ឃនៅខាងក្នុងល្អាងមិនអាចចេញមកក្រៅបាន ។
ក្រោយមកមានក្រុមសម្ថតកិច្ច និង ភ្នាក់ងារដែលពាក់ព័ន្ធចំនួន ៣០ នាក់បានចុះជួយស.ង្គ្រោះ និង ត្រួតពិនិត្យមាត់ល្អាង ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងអាចមាន.គ្រោះ.ថ្នាក់ដល់ក្រុមសម្ថត.កិច្ច
និង មិនមានឧបករណ៍មុជទឹក ទើបមានការដកកម្លាំងចេញសិន និង បានពិភាក្សាដើមម្បីសុំជំនួយពីថ្នាក់ខេត្ត ព្រមទាំងក្រុមអ្នកជំនាញខាងមុជទឹកចុះមកជួយបន្តទៀត ។
ខណៈនេះដែរក្រុមជួយសង្គ្រោះកំពុងរកវិធីសាស្រ្តដើម្បីរុករកព្រះសង្ឃដែលបានជាប់គាំងក្នុងរូងភ្នំនោះ ហើយមកទល់ពេលនេះដែរ គេនៅមិនទាន់ទទួលបានដំណឹងជាក់លាក់ណាមួយពីព្រះសង្ឃដែលជាប់គាំងនោះ ស្ថិតនៅត្រង់ទីតាំងណានៅឡើយដែរ ៕