ប្លែកភ្នែកខ្លាំង ! ព្រះនាងតូច នរោត្តម ជេណា ទើបតែព្រះជន្ម៨វស្សាទេតែស្ទីលតែងខ្លួនវិញគឺថាទាន់សម័យតែម្តង ពូកែទាំងច្រៀង ពូកែទាំងផ្នែក…

ភ្នំពេញ ៖ ពិតណាស់ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថាព្រះនាងតូច នរោត្តម ជេណា គឺមានទេពកោសល្យសិល្បៈខ្ពស់ មិនថាតែ ផ្នែកសម្ដែង រាំ ច្រៀង គឺព្រះនាងអាចធ្វើបានយ៉ាងល្អផងដែរ។ បច្ចុប្បន្ននេះព្រះនាងតូច នរោត្តម ជេណា បានកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនផងដែរ​។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះព្រះនាងតូច នរោត្តម ជេណា បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់ព្រះនាងមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីព្រះតូចបង្ហោះរូបភាពរបស់ទ្រង់ជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ដែលមានលក្ខណៈលេងស្ទាយ៍ស្អាតៗ ឃ្យូតៗ គឺពិតជាទាក់ទាញណាស់

ក្នុងរូបភាពនោះដែរព្រះនាងមានការតែងព្រះកាយជាមួយសម្លៀកបំពាក់ក្រហមឆើត ឯស្ទាយ៍ផាត់មុខ និងធ្វើសក់ក៏ប្លែក រំលេចជាមួយធម្មជាតិបៃតងខ្ចី ពិតជាអាចឆក់យកចិត្តអ្នកគាំទ្រ ពេលបានឃើញហើយ ទប់ចិត្តសរសើរមិនបាន ៕

Related posts

Leave a Comment