ព្រាប សុវត្ថិ រួមរស់ជាមួយភរិយា ២៤ ឆ្នាំ បាននិយាយពាក្យទាំងនេះក្នុងថ្ងៃខួបរៀបការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកប្រិយមិត្តដែលនិយមតាមដាន ឬស្រឡាញ់ចូលចិត្តវិស័យសិល្បៈ តែងតែនាំគ្នាកោតសរសើរពីជីវិតគ្រួសាររបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ថាជាគ្រួសារមួយប្រកបដោយភាពកក់ក្ដៅ ពោរពេញដោយក្ដីស្រឡាញ់ ភាពផ្អែមល្ហែម និង ជាគូស្វាមីភរិយាគំរូមួយដល់សាធារណជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លេចត្រចៀកៗ កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង ភរិយាសំណព្វចិត្ត បានរៀបការក្លាយជាប្ដីប្រពន្ធស្របច្បាប់រយៈពេល ២៤ ឆ្នាំទៅហើយ ជាមួយនឹងចំណងដៃកូនប្រុសស្រស់សង្ហា និង ពោរពេញដោយទេពកោសល្យផ្នែកសិល្បៈដូចឪពុកដល់ទៅ ៣ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំឭកដល់ថ្ងៃរៀបការគម្រប់ ២៤ ឆ្នាំ ព្រាប សុវត្ថិ បានបង្ហោះសារមួយនៅលើផេកផ្លូវការរបស់លោក ដើម្បីរីករាយខួបអាពាហ៍ពិពាហ៍ដល់ភរិយាជាទីស្រឡាញ់ ។ លើសពីនេះ កំពូលតារាចម្រៀងប្រុសខាងលើ ថែមទាំងរៀបរាប់នូវពាក្យសម្ដីគួរឱ្យរំភើប បង្ហាញពីក្ដីស្នេហ៍មិនប្រែប្រួលទៀតថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«នឹកឃើញថ្ងៃដែលបងឱ្យផ្កាស្លាអូន ពិតជាលឿនណាស់ 24 ឆ្នាំហើយ បងមានសេចក្តីសុខបំផុតសម្រាប់ជីវិតបង អរគុណគ្រប់យ៉ាងអូនសម្លាញ់» ៕

Related posts