អបអរសាទរ! ស្រ្តីវ័យក្មេងដំបូងរបស់កម្ពុជា បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធាអាមេរិក

ពិតជាពិសេសណាស់ដែលកម្ពុជាមានស្រ្តី ដំបូងបំផុតបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធារបស់អាមេរិកដែលជាមុខវិជ្ជាមួយដែលសង្គមភាគច្រើនយល់ថាជាការងាររបស់បុរសច្រើនជាងស្រ្តី ។

តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងកិច្ចការនារីក៏បានបង្ហាញពី ជីវៈប្រវត្តិ និងបទពិសោធន៍របស់ លោកស្រី មៀច សិទ្ធិការ្យ ជេស្សីការ្យ ស្រ្តីដំបូងដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធារបស់អាមេរិក ដោយដកស្រង់អត្ថបទចេញពី ព្រឹត្តិបត្រនារីរតនៈ លេខពិសេស ឆ្នាំ២០១៥ ។

បើនិយាយប្រវត្តិរបស់លោកស្រីទៀតសោត លោកស្រីមានក្តីស្រមៃធំមួយគឺចង់បន្តការសិក្សានៅក្រៅប្រទេស នៅសាលាណាដែលមានការលំបាកក្នុងការប្រលងចូល ។ អាស្រ័យដោយការខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ លោកស្រីក៏បានជាប់អាហារូបករណ៍នៅសាលាបណ្ឌិតយោធា West Point ក្នុងសហរដ្ឋអាមេរិក ដែលជាសាលាយោធាដ៏ល្បី បានសម្រេចដូចបំណង ។

ជាមួយនឹងការខិតខំប្រឹងប្រែង តស៊ូពុះពាររាល់ឧបសគ្គរហូតទទួលបានជោគជ័យលើជំនាញយោធាជាច្រើនដូចជាលោតឆត្រ័យោងជាដើម លោកស្រី មៀច សិទ្ធិការ្យ ជេស្សីការ្យ បានលើកឡើងថា៖ « អត់មានអ្វីដែលយើងធ្វើមិនបាននោះទេ បើយើងខិតខំប្រឹងប្រែង ទោះបីមានបរាជ័យពីមុនក៏ដោយ» ៕

Related posts

Leave a Comment