រកឃើញអាជីវករផ្សារអូរឫស្សី២០នាក់ វិជ្ជមានកូ.វី.ដ១៩ ធ្វើឱ្យករណីសរុបកើនដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុននេះបន្តិច បើតាមការចេញផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំ.ងឺកូ.វី.ដ១៩ បានឱ្យដឹងថា ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានរកឃើញអាជីករផ្សារអូឫស្សីចំនួន ២០ នាក់មានវិជ្ជមានកូ.វី.ដ១៩ និងបានធ្វើឱ្យករណីសរុបកើនដល់ ៣៦ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ អនុគណៈកម្មការស្រាវជ្រាវជំ.ងឺកូ.វី.ដ១៩ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ អ្នកចេញចូល អ្នកលក់នៅ ផ្សារអូរឬស្សី​ ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ប្រសិនបើមាន.រោ.គសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេ.រោ.គ កូ.វី.ដ១៩​​ ដែលមានទីតាំងនៅ ​វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​​ មណ្ឌលសុខភាពចាក់អង្រែក្រោម​មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ដោយឡែកសម្រាប់ អ្នកដែលគ្មាន.រោ.គសញ្ញា សូមដាក់ខ្លួនដា.ច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររមលឹកឡើងវិញផងដែរថា គិតត្រឹម ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១​ នេះ ចំនួនអ្នកឆ្លងជំ.ងឺកូ.វី.ដ១៩ នៅទូទាំងប្រទេសកម្ពុជាបាន កើនឡើងសរុបចំនួន ២៧៥២ នាក់ អ្នកព្យាបាលជាសះស្បើយមាន ១៧៤៧ នាក់ និងអ្នកស្លាប់មាន ២១ នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៩៧៩ នាក់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ សូមបងប្អូនជនរួមជាតិកម្ពុជាទាំងអស់សូមមេត្តបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ហើយប្រសិនបើមិនមានការចាំបាច់ទេនោះសូមេត្តាកុំចេញក្រៅ៕

Related posts