ភ្ញាក់ផ្អើល! ចម្លាក់ប្រាសាទអង្គរវត្ត ធ្វើពីដីខ្សាច់ រំលេចរូបរាងយ៉ាងអស្ចារ្យនៅអាល្លឺម៉ង់

កូនខ្មែរគ្រប់រូបប្រាកដជាមានមោទកភាពណាស់ក្នុងការចែករំលែក ក៏ដូចជាបង្ហាញឱ្យពិភពលោកបានឃើញនូវវប្បធម៌ ប្រពៃណីដ៏ល្អផូផង់របស់ខ្មែរ ជាពិសេសនោះគឺក្បូក្បាច់រចនា នៅលើសំណង់ប្រាសាទ និង របស់របរប្រើប្រាស់ជាច្រើន ។

ជាមួយគ្នានោះដែរ តាមទំព័រហ្វេសប៊ុកផេក អ្នកស្នេហាវប្បធម៌ខ្មែរបុរាណ-We Love Khmer Culture បានបង្ហាញនៅរូបភាពជាច្រើនសន្លឹក បង្ហាញចម្លាក់ខ្សាច់ដ៏ប្រណិតរូបប្រាសាទអង្គរវត្តរបស់កម្ពុជាដែលពិតជាមានភាពទាក់ទាញជាខ្លាំង មិនធ្លាប់មានពីមុនមក ។

អ្វីដែលកាន់តែពិសេសទៀតនោះគឺចម្លាក់ខ្សាច់ប្រាសាទអង្គរវត្តកម្ពុជានេះ មិនមែនស្ថិតនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែគឺស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងតំបន់ យូសេនដម ដែលបានរណ្តំចិត្តអ្នកទស្សនាជាខ្លាំង ។

សូមបញ្ជាក់ដែរថា យើងមិនច្បាស់ទេថាតើចម្លាក់ខ្សាច់រូបប្រាសាទអង្គវត្តនេះត្រូវបានសម្រិតសម្រាំងធ្វើឡើងដោយជនជាតិខ្មែរ ឬជនជាតិអាឡឺម៉ង់ ឬជនបរទេសណាមួយឡើយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺក្នុង​នាមយើងជាកូនខ្មែរគ្រប់រូបពិតជាមានភាពកោតសរសើរជាខ្លាំងចំពោះស្នាដៃដ៏អស្ចារ្យនេះ សម្រាប់បង្ហាញទៅពិភពលោកអំពីខ្មែរយើង ៕

Related posts

Leave a Comment